ពិធីបើកការដ្ឋានសាងសង់ស្តូបមិត្តភាពវៀតណាម - កម្ពុជានៅខេត្តកំពង់ស្ពឺ

(VOVWORLD) - នាថ្ងៃទី ២ ខែមីនា នៅខេត្តកំពង់ស្ពឺបានប្រព្រឹត្តទៅពិធីបើកការដ្ឋានសាងសង់ស្តូបមិត្តភាពវៀតណាម-កម្ពុជា។ 
ពិធីបើកការដ្ឋានសាងសង់ស្តូបមិត្តភាពវៀតណាម - កម្ពុជានៅខេត្តកំពង់ស្ពឺ - ảnh 1អនុប្រធាននិងជាអគ្គលេខាធិការនៃក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា លោក   ញ៉ែមវ៉ាលី និងវរសេនីយ៍ឯក Nguyen Thanh Chinh អនុព័ន្ធយោធាវៀតណាមប្រចាំនៅកម្ពុជាបានអញ្ជើញអុជធូបក្នុងពិធីបើកការដ្ឋានសាងសង់មិត្តភាពស្តូបវៀតណាម-កម្ពុជានៅខេត្តកំពង់ស្ពឺត  (រូបថត៖ TTXVN)

អញ្ជើញថ្លែងមតិនៅទីនេះ អនុប្រធាននិងជាអគ្គលេខាធិការនៃក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា លោក   ញ៉ែមវ៉ាលី បានលើកច្បាស់ថា៖ “ ក្រោយពីថ្ងៃទី ៧ ខែមករា ឆ្នាំ ១៩៧៩ ប្រទេសកម្ពុជាត្រូវបានរំដោះ ហើយគ្រប់ខេត្ត/ក្រុងនៅទូទាំងប្រទេសកម្ពុជា សុទ្ធតែសាងសង់ស្តូបមិត្តភាពវៀតណាម-កម្ពុជា ដែលក្នុងនោះមានខេត្តកំពង់ស្ពឺ។ 

ប្រទេសកម្ពុជាត្រូវបានរំដោះឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ប៉ុលពតគឺអាស្រ័យដោយកងទ័ពស្ម័គ្រចិត្តវៀតណាម ។ អស់រយៈពេលជាង ៤០ ឆ្នាំកន្លងមក រូបភាពនៃកងទ័ពកម្ពុជារួមសាមគ្គី ជាមួយយុទ្ធជនកងទ័ពស្ម័គ្រចិត្តវៀតណាមដែលកាន់កាំភ្លើងការពារអ្នកម្តាយបីកូននៅលើស្តូបមិត្តភាព បានបង្ហាញពីស្ថានភាពជាក់ស្តែងនៃប្រវត្តិសាស្ត្រត្រឹមត្រូវ នោះគឺជាជនស្នេហាជាតិកម្ពុជាជាមួយដោយការជួយឧបត្ថម្ភដ៏ស្មោះសនិងមានតែមួយគត់របស់កងទ័ពស្ម័គ្រចិត្ត វៀតណាម ក្នុងការវាយផ្តួលរំលំរបបខ្មែរក្រហមដ៏ឃោរឃៅព្រៃផ្សៃ ដើម្បីនាំមកនូវការរស់រានមានជីវិតឡើងវិញដល់ប្រជាជនកម្ពុជាផងដែរ»។ 

គួរបញ្ជាក់ថា ស្តូបមិត្តភាពវៀតណាម-កម្ពុជានេះ គ្រោងនឹងត្រូវបានសាងសង់និងបញ្ចប់ក្នុងរយៈពេល១២ខែ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ