ពិធីបើកសម្ពោធរោងចក្រថាមពលពន្លឺព្រះអាទិត្យធំបំផុតនៅអាស៊ីអាគ្នេយ៍

(VOVWORLD) - នេះជារោងចក្រថាមពលពន្លឺព្រះអាទិត្យធំជាងគេនៅអាស៊ីអាគ្នេយ៍ដោយមានទុនវិនិយោគសរុបជាង ៥០០ លានដុល្លារអាមេរិក ដែលរួមចំណែកធ្វើឱ្យខេត្ត Ninh Thuan ក្លាយទៅជាមជ្ឈមណ្ឌលថាមពលកកើតឡើងវិញរបស់ប្រទេសជាតិ ព្រមទាំងជួយដោះស្រាយការខ្វះខាតអគ្គិសនីនៅវៀតណាមផងដែរ។
ពិធីបើកសម្ពោធរោងចក្រថាមពលពន្លឺព្រះអាទិត្យធំបំផុតនៅអាស៊ីអាគ្នេយ៍ - ảnh 1 ពិធីបើកសម្ពោធរោងចក្រថាមពលពន្លឺព្រះអាទិត្យធំបំផុតនៅអាស៊ីអាគ្នេយ៍ (រូបថត៖  VGP)

នាយប់ថ្ងៃទី ១២ ខែតុលា នៅស្រុក Thuan Nam ខេត្ត Ninh Thuan ក្រុមហ៊ុនភាគហ៊ុនវិនិយោគនិងសាង សង់ Trung Nam (Trung Nam Group) បានរៀបចំពិធីបើក សម្ពោធ គម្រោងស្ថានីយ៍ថាមពលអគ្គិសនី (ត្រង់ស្វម៉ាទ័រ) ៥០០ គីឡូវ៉ុល និងបណ្តាញខ្សែបញ្ជូនភ្លើង ២២០ / ៥០០ គីឡូវ៉ុល រួមជាមួយរោងចក្រថាមពលអគ្គិសនីពន្លឺព្រះអាទិត្យ Trung Nam – Thuan Nam  ៤៥០ មេហ្កាវ៉ាត់នៅឃុំ Phuoc Minh ស្រុក Thuan Thanh ខេត្ត Ninh Thuan ។ នេះជារោងចក្រថាមពលពន្លឺព្រះអាទិត្យធំជាងគេនៅអាស៊ីអាគ្នេយ៍ដោយមានទុនវិនិយោគសរុបជាង ៥០០ លានដុល្លារអាមេរិក ដែលរួមចំណែកធ្វើឱ្យខេត្ត Ninh Thuan ក្លាយទៅជាមជ្ឈមណ្ឌលថាមពលកកើតឡើងវិញរបស់ប្រទេសជាតិ ព្រមទាំងជួយដោះស្រាយការខ្វះខាតអគ្គិសនីនៅវៀតណាមផងដែរ។

ថ្លែងនៅក្នុងពិធីនេះ ប្រធាន   គណៈកម្មាធិការប្រជាជនខេត្ត Ninh Thuan លោក Luu Xuan Vinh បានមានប្រសាសន៍ថា៖

«នេះគឺជាគោលនយោបាយសំខាន់និងមានលក្ខណៈសម្រេចចិត្តមួយក្នុងការសំរេចបាននូវទិសដៅអភិវឌ្ឍន៍យ៉ាងឆាប់រហ័សនិងចីរភាពរបស់ខេត្តក្នុងប៉ុន្មានឆ្នាំកន្លងមក និងឆ្នាំខាងមុខទៀតផង។ គម្រោងថាមពលកកើតឡើងវិញជាច្រើនដែលកំពុងវិនិយោគ បានពង្រីកប្រសិទ្ធភាព និងបង្កើតកម្លាំងចលករថ្មីដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម ព្រមទាំងរួមចំណែកដល់ប្រភពផ្គត់ផ្គង់អគ្គិសនីសំដៅធានាសន្តិសុខថាមពលជាតិផងដែរ»៕

ប្រតិកម្មទៅវិញ

ផ្សេងៗ