ពិធីបើកសម័យប្រជុំពេញអង្គលើកទី ១១ នៃគណៈកម្មាធិការទទួលបន្ទុកច្បាប់ របស់រដ្ឋសភាវៀតណាម

(VOVWORLD) -នាព្រឹកថ្ងៃទី៥ ខែមេសា នៅរដ្ឋធានីហាណូយ ពិធីបើកសម័យប្រជុំ ពេញអង្គលើកទី ១១ គណៈកម្មាធិការទទួលបន្ទុកច្បាប់នៃរដ្ឋសភាវៀតណាម បានប្រព្រឹត្ត ទៅក្រោមអធិបតីភាពរបស់ប្រធានគណៈកម្មាធិការទទួលបន្ទុកច្បាប់នៃរដ្ឋសភាវៀតណាម លោក Nguyen Khac Dinh ។

ក្នុងកិច្ចប្រជុំនោះសមាជិកនៃគណៈកម្មាធិការបានពិនិត្យមើលលើសំណើររបាយការណ៍របស់ រដ្ឋាភិបាលស្តីពីគម្រោងនិង សេចក្តីព្រាងនៃសេចក្តីសម្រេចចិត្តរបស់ រដ្ឋសភាក្នុង ការបង្កើតអង្គភាពរដ្ឋបាលសេដ្ឋកិច្ចពិសេសចំនួន ២ គឺជា Van Don, Bac Van Phong និង Phu Quoc។

នារសៀលថ្ងៃដដែល គណៈកម្មាធិការទទួលបន្ទុកច្បាប់របស់រដ្ឋសភា បាន ពិនិត្យមើលលើសំណើររបស់រដ្ឋាភិបាលក្នុង ការបង្កើតទីរួមស្រុក Phuoc Cat ស្រុក Cat Tien ខេត្ត Lam Dong។ ព្រមទាំង ពិនិត្យមើលលើរបាយការណ៏ របស់រដ្ឋាភិបាលស្តីពីការបង្កើតទីរួមខេត្ត Phu My និងសង្កាត់ចំណុះឃុំ Phu My ខេត្ត Ba Ria-Vung Tau ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ