ពិធីបង្ហាញមុខនិងប្រគល់ភារកិច្ចជូនកងពេទ្យកម្រិត២លេខ៣ដែលចូលរួមរក្សាសន្តិភាពនៅស៊ូដង់ខាងត្បូង

(VOVWORLD) - លោកឧត្តមសេនីយ៍ឯកបម្រុង Nguyen Chi Vinh បានសំណូមពរឲ្យ មន្ទីរពេទ្យមជ្ឈឹមកងទ័ព ១៧៥ សហការយ៉ាងស្អិតរមួតជាមួយស្នងការរក្សា សន្តិភាពវៀតណាម បន្តអនុវត្តការងារហ្វឹកហ្វឺនខាងភាសាបរទេស សុខ ភាព ជំនាញវិជ្ជាជីវៈឲ្យស្របទៅតាមបទដ្ឋានរបស់អង្គការសហប្រជាជាតិ ដើម្បីធ្វើយ៉ាងណាអង្គភាពក្រោយត្រូវសម្រេចភារកិច្ច ល្អជាងអង្គភាព មុនៗ។
ពិធីបង្ហាញមុខនិងប្រគល់ភារកិច្ចជូនកងពេទ្យកម្រិត២លេខ៣ដែលចូលរួមរក្សាសន្តិភាពនៅស៊ូដង់ខាងត្បូង - ảnh 1លោកឧត្តមសេនីយ៍ឯកបម្រុង Nguyen Chi Vinh ប្រគល់សេចក្ដីសម្រេចបង្កើតកងពេទ្យកម្រិត២លេខ៣ (រូបថត៖ Qdnd.vn) 

  នាព្រឹកថ្ងៃទី៤មីនា នៅមន្ទីរពេទ្យមជ្ឈឹមកងទ័ព ១៧៥(ទីក្រុងហូជីមិញ) លោកឧត្តមសេនីយ៍ ឯកបម្រុង Nguyen Chi Vinh អនុរដ្ឋមន្រ្តីក្រសួងការពារ ប្រទេសវៀតណាមនិងជាប្រធានគណៈ កម្មាធិការទទួលបន្ទុកការចូលរួម សកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ (អ.ស.ប) បានប្រគល់ សេចក្ដីសម្រេចស្ដីពីការបង្កើតកងពេទ្យកម្រិត២លេខ៣របស់ក្រសួងការពារប្រទេស ហើយប្រគល់ភារកិច្ចដល់កងពេទ្យកម្រិត២លេខ៣ទៅចូលរួម សកម្មភាពរក្សាសន្តិភាពរបស់អ.ស.បនៅស៊ូដង់ខាងត្បូង។

        តាមសេចក្ដីសម្រេចរបស់រដ្ឋមន្រ្តីក្រសួងការពារប្រទេសថា កងពេទ្យ កម្រិត២លេខ៣មានកម្មាភិបាលសរុបចំនួន៧០នាក់ ក្នុងនោះមាននាយ ទាហាន២៨នាក់និងទាហានវិជ្ជាជីវៈ៤២នាក់។

        លោកឧត្តមសេនីយ៍ឯកបម្រុង Nguyen Chi Vinh បានសំណូមពរឲ្យ មន្ទីរពេទ្យមជ្ឈឹមកងទ័ព ១៧៥ សហការយ៉ាងស្អិតរមួតជាមួយស្នងការរក្សា សន្តិភាពវៀតណាម បន្តអនុវត្តការងារហ្វឹកហ្វឺនខាងភាសាបរទេស សុខ ភាព ជំនាញវិជ្ជាជីវៈឲ្យស្របទៅតាមបទដ្ឋានរបស់អង្គការសហប្រជាជាតិ ដើម្បីធ្វើយ៉ាងណាអង្គភាពក្រោយត្រូវសម្រេចភារកិច្ច ល្អជាងអង្គភាពមុនៗ។

        ថ្លែងនៅព្រឹត្តិការណ៍នេះ លោកស្រី Axelle Nicaise ឯកអគ្គរដ្ឋទូតរង របស់ EU ប្រចាំវៀតណាម បានវាយតម្លៃខ្ពស់ចំពោះរាល់លទ្ធផលដ៏វិជ្ជមាន ដែលកម្លាំងរក្សាសន្តិភាពរបស់វៀតណាមសម្រេចបានក្នុងពេលកន្លងទៅ ព្រមទាំងអះអាងថា EU ជានិច្ចកាលត្រៀមខ្លួនជាស្រេចជួយឧបត្ថម្ភវៀត ណាមក្នុងសកម្មភាពរក្សាសន្តិភាពផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ