ពិធីបុណ្យខួបស្តេចហុងត្រូវបានប្រារព្ធឡើងនៅតាមតំបន់ជាច្រើន

(VOVWORLD) - ក្នុងពេលដំណាលគ្នានឹងពិធីបុណ្យខួបរំលឹកស្ដេចហុងនៅទីក្រុង Phu Tho តំបន់នានាដែលមានទីស្ការៈបូជាស្ដេចហុងនិងឥស្សរជន ល្បីឈ្មោះនិងមេទ័ពនៃសម័យស្ដេច ហុងនៅទូទាំងប្រទេសបានប្រារព្ធពិធីអួជធូបរំលឹកវិញ្ញាណក្ខន្ធបណ្តាស្ដេចហុង តាមទំនៀមទម្លាប់ប្រពៃណី។
ពិធីបុណ្យខួបស្តេចហុងត្រូវបានប្រារព្ធឡើងនៅតាមតំបន់ជាច្រើន - ảnh 1ថ្នាក់ដឹកនាំ អតីតថ្នាក់ដឹកនាំមជ្ឈិម និងទីក្រុងទីក្រុងហូជីមិញ និងប្រជាជនយ៉ាងច្រើនកុះករបានចូលរួមក្នុងពិធីរំលឹកខួបស្តេច Hung ឆ្នាំ២០២៣។ (រូបថត៖ VOV)

នៅទីក្រុងហូជីមិញ នាព្រឹកមិញនេះ ថ្នាក់ដឹកនាំទីក្រុងបានប្រារព្ធពិធីរំលឹកបុណ្យខួបស្តេចហុងនៅទីសក្ការៈរំលឹកវិញ្ញាណក្ខ័ន្ធបណ្តាស្តេចហុង នៅឧទ្យានប្រវត្តិសាស្ត្រ និងវប្បធម៌ជាតិនៃទីក្រុងហូជីមិញ (ទីក្រុង Thu Duc)។ អញ្ជើញថ្លែងមតិនៅទីនេះ លោកស្រី Tran Kim Yen ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមនៃទីក្រុងហូជីមិញបានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្ត និងការឯកភាពរបស់កម្មាភិបាលនិងប្រជាជនទីក្រុងក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម រួមចំណែកបំពេញបុព្វហេតុឧស្សាហូបនីយកម្មនិងទំនើបកម្មរបស់ប្រទេសជាតិ។

ពិធីបុណ្យខួបស្តេចហុងត្រូវបានប្រារព្ធឡើងនៅតាមតំបន់ជាច្រើន - ảnh 2ពិធីអួជធូបក្នុងឱកាសរំលឹកបុណ្យខួបរបស់បណ្តាស្តេចហុងបានប្រព្រឹត្តិទៅនៅទីក្រុង Nha Trang ខេត្ត Khanh Hoa (រូបថត៖ VOV)

អាជ្ញាធរមូលដ្ឋាន និងប្រជាជនខេត្ត Kon Tum បានប្រារព្ធបុណ្យខួបរំលឹកវិញ្ញាណក្ខ័ន្ធបណ្តាស្តេចហុងក្នុងគោលបំណងឆ្ពោះទៅប្រភពដើមជាតិ។ នៅសាលាភូមិ Luong Khe, សង្កាត់ Thong Nhat  ទីក្រុង Kon Tum ដែលជាកន្លែងប្រារព្ធពិធីរំលឹកបុណ្យខួបស្តេច ហុង តាំងពីឆ្នាំ ១៩១១ រហូតរដល់បច្ចុប្បន្ន លោក Phan The Ngoc ប្រធានក្រុមប្រឹក្សាប្រតិបត្តិសាលាភូមិ Luong Khe បាននិយាយថា៖ តាមរយៈពិធីបុណ្យខួបស្តេចហុង  ប្រជាជនដឹងពីដំណើរការកសាង និងការពារប្រទេសជាតិរបស់បណ្តាស្តេចហុង  ដូច្នេះប្រជាជនម្នាក់ៗ ជាពិសេសយុវជនអាចយល់អំពីប្រវត្តិសាស្ត្រវៀតណាម និងអត្តសញ្ញាណវប្បធម៌ដែលបានបន្សល់ទុកដោយបុព្វបុរសរបស់យើង។  ទន្ទឹមនឹងនោះ   មនុស្សម្នាក់ៗ ត្រូវទទួលខុសត្រូវចំពោះប្រទេសជាតិ។ យ៉ាងណាមិញ យុវជនត្រូវខិតខំសិក្សា ធ្វើការ និងធ្វើការងារឱ្យបានល្អ ដើម្បីនាំប្រទេសឱ្យមានភាពរីកចម្រើនដូចប្រទេសដទៃ”។

នាព្រឹកមិញផងដែរ នៅវិហារស្តេចហុង នៃទីក្រុង Nha Trang ថ្នាក់ដឹកនាំខេត្ត Khanh Hoa និងប្រជាជន រួមទាំងភ្ញៀវទេសចរយ៉ាងច្រើនកុះករ បានចូលរួមពិធីអួជធូបក្នុងឱកាសរំលឹកបុណ្យខួបរបស់បណ្តាស្តេចហុង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ