ពិធីបុណ្យប្រពៃណី Bach Dang ឆ្នាំ ២០២១ បំផុសប្រពៃណីអប់រំរបស់យុវជនវ័យក្មេងអំពីរាល់តម្លៃប្រវត្តិសាស្ត្រ

(VOVWORLD) - នាថ្ងៃទី ១៨ មេសានៅមណ្ឌលកេរ្កិ៍ដំណែលជាតិពិសេស Bach Dang ទីរួមខេត្ត Quang Yen (ខេត្ត Quang Ninh) បានប្រារព្ធពិធីបុណ្យប្រពៃណី Bach Dang អបអរសាទរ ១០៨៣ ឆ្នាំ (៩៣៨-២០២១) ១០៤០ ឆ្នាំ (៩៨១-២០២១) និង ៧៣៣ ឆ្នាំ (១២៨៨-២០២១) ជ័យជំនះ Bach Dang ។
ពិធីបុណ្យប្រពៃណី Bach Dang ឆ្នាំ ២០២១ បំផុសប្រពៃណីអប់រំរបស់យុវជនវ័យក្មេងអំពីរាល់តម្លៃប្រវត្តិសាស្ត្រ - ảnh 1ពិធីបុណ្យប្រពៃណី Bach Dang ឆ្នាំ ២០២១ (រូបថត៖ TTXVN)

ពិធីបុណ្យនេះមានគោលបំណងបញ្ជាក់ពីអត្ថន័យនិងតម្លៃប្រវត្តិសាស្ត្រដ៏មហិមានៃជ័យជំនះ Bach Dang ក្នុងបុព្វហេតុតស៊ូប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់ខ្មាំងសត្រូវបរទេស ព្រមទាំងបំផុសប្រពៃណីអប់រំយុវជនជំនាន់ក្រោយអំពីតម្លៃប្រវត្តិសាស្ត្រ សេចក្ដីស្នេហាជាតិនិងមោទនភាពជាតិ។ ពិធីបុណ្យឆ្នាំនេះត្រូវបានរៀបចំឡើង ដោយទ្រង់ទ្រាយថ្នាក់ខេត្ត ហើយជាសកម្មភាពមួយក្នុងចំណោមសកម្មភាពជំរុញតម្រូវការទេសចរណ៍ទាំង ៨៨របស់ខេត្ត Quang Ninh ជាមួយសកម្មភាពជាច្រើនដូចជា៖ បើកពិធីបុណ្យប្រពៃណី Bach Dang កម្មវិធីសិល្បៈវីរកថាដោយប្រធានបទ“Quang Ninh - វណ្ណកម្មវីរភាពជាតិ”។ ទន្ទឹមនឹងនោះគឺជាសកម្មភាពអបអរសាទរដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងសកម្មភាព ជំរុញតម្រូវការ និងទាក់ទាញភ្ញៀវទេសចរ ។ ពិធីបុណ្យប្រពៃណី Bach Dang ឆ្នាំ ២០២១ នឹងប្រព្រឹត្តទៅរហូតដល់ថ្ងៃទី ២០ ខែមេសាឆ្នាំ ២០២១ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ