ពិធីបំផុសយុទ្ធនាការ “ធ្វើអោយភពផែនដីស្អាតជាង” ឆ្នាំ២០១៩

(VOVWORLD) - ថ្លែងនៅទីនេះ អនុរដ្ឋមន្រ្តីក្រសួងធនធាននិងបរិស្ថាន វៀតណាមលោក Vo Tuan Nhan បានលើកច្បាស់ថា វៀតណាមកំពុងត្រូវប្រឈមនឹងបញ្ហាជាច្រើន អំពីការធ្លាក់ចុះ ការបំពុលបរិស្ថាន ការប្រែប្រួលអាកាសធាតុ ការកើនឡើងនីវ៉ូទឹក សមុទ្រ ជាពិសេសគឺការបំពុលបរិស្ថានដោយសារសំរាមប្ល៉ាស្ទិក។
ពិធីបំផុសយុទ្ធនាការ “ធ្វើអោយភពផែនដីស្អាតជាង” ឆ្នាំ២០១៩ - ảnh 1ការប្រមូលសំរាមនិងបោសសម្អាតឆ្នេរសមុទ្រ (រូបថត៖ កាសែតបរិស្ថាន) 

  ពិធីបំផុសសកម្មភាពជួយជ្រោមជ្រែងយុទ្ធនាការ “ធ្វើអោយភពផែនដីស្អាត ជាង” ឆ្នាំ២០១៩ ដោយប្រធានបទ “សកម្មភាពនៅតំបន់ ជះឥទ្ធិពលទូទាំងពិភព លោក” បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១២ ខែកញ្ញា នៅខ័ណ្ឌ Do Son ទីក្រុង Hai Phong ភាគខាងជើងវៀតណាម។ ព្រឹត្តិការណ៍នេះត្រូវបានក្រសួងធនធាននិង បរិស្ថានសហការជាមួយសម្ព័ន្ធសមាគមន៍នារីវៀតណាមរៀបចំឡើង។

        ថ្លែងនៅទីនេះ អនុរដ្ឋមន្រ្តីក្រសួងធនធាននិងបរិស្ថានវៀតណាមលោក Vo Tuan Nhan បានលើកច្បាស់ថា វៀតណាមកំពុងត្រូវប្រឈមនឹងបញ្ហាជាច្រើន អំពីការធ្លាក់ចុះ ការបំពុលបរិស្ថាន ការប្រែប្រួលអាកាសធាតុ ការកើនឡើងនីវ៉ូទឹក សមុទ្រ ជាពិសេសគឺការបំពុលបរិស្ថានដោយសារសំរាម ប្ល៉ាស្ទិក។ យុទ្ធនាការ លើកនេះគឺសំដៅអំពាវនាវអោយបណ្ដាអង្គការនយោបាយសង្គម សហគ្រាសនិង ប្រជាជនរួមដៃគ្នា ប្ដេជ្ញាចិត្តអនុវត្តតាមការបញ្ជាណែនាំរបស់នាយករដ្ឋមន្រ្តីរដ្ឋា ភិបាលដែលថា “ដល់ឆ្នាំ២០២១ ហាងលក់ទំនិញ ផ្សារ និងផ្សារទំនើបទាំងអស់ នៅតំបន់នគរមិនប្រើប្រាស់គ្រឿងប្ល៉ាស្ទិកដែលប្រើប្រាស់តែម្ដងប៉ុណ្ណោះ ហើយ ខិតខំប្រឹងប្រែងដល់ឆ្នាំ២០២៥ ប្រទេសទាំងមូលមិនប្រើប្រាស់គ្រឿងប្ល៉ាស្ទិកដែល ប្រើប្រាស់តែម្ដងប៉ុណ្ណោះទៀតឡើយ”។ លោក Vo Tuan Nhan បានលើកសំណើរថា៖

        “ស្ថាប័នគ្រប់គ្រងរដ្ឋគ្រប់ជាន់ថ្នាក់ត្រូវការជ្រួតជ្រាប កំណត់ទៅជាច្បាប់នូវ ការបញ្ជាណែនាំរបស់នាយករដ្ឋមន្រ្តីរដ្ឋាភិបាលលោក Nguyen Xuan Phuc នោះ គឺ “មិនប្ដូរបរិស្ថានដើម្បីយកកំណើនសេដ្ឋកិច្ច” នោះទេ ព្រមទាំងចាត់វិធាន ការប្រកបដោយប្រសិទ្ធភាពដើម្បីកាត់បន្ថយការបញ្ចេញចោលសំរាមនិងការប្រើប្រាស់គ្រឿងប្ល៉ាស្ទិក ផងដែរ។ មនុស្សម្នាក់ៗសុទ្ធតែអាចចូលរួមយុទ្ធនាការនេះ តាម រយៈការងារសាមញ្ញនានាដូចជា បែងចែកប្រភេទសំរាម កែច្នៃនិងប្រើប្រាស់ កាកសំណល់ប្ល៉ាស្ទិកឡើងវិញ ចូលរួមសកម្មភាពបោសសម្អាតអនាម័យបរិស្ថាន នៅជុំវិញផ្ទះ ស្ថាប័ន និងផ្លូវថ្នល់ ជាដើម”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ