ពិធីប្រកាសសៀវភៅមាសច្នៃប្រឌិតវៀតណាមឆ្នាំ ២០១៩

(VOVWORLD) -  ពិធីប្រកាសសៀវភៅមាសច្នៃប្រឌិត វៀត ណាមឆ្នាំ ២០១៩ បានប្រារព្ធធ្វើឡើងនាព្រឹកថ្ងៃទី ២៣ ខែសីហា នៅទីក្រុងហាណូយ។ សមាជិកការិយាល័យនយោបាយនិងជាប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញចូលរួមក្នុងពិធីនេះ។

ពិធីប្រកាសសៀវភៅមាសច្នៃប្រឌិតវៀតណាមឆ្នាំ ២០១៩ - ảnh 1 ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញជួបសំណេះសំណាលជាមួយតំណាងចូលរួមក្នុងពិធី 

ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានសង្កត់ធ្ងន់ថា ពិធីប្រកាសសៀវភៅមាសច្នៃប្រឌិតវៀតណាមឆ្នាំ ២០១៩ គឺជាព្រឹត្តិការណ៍ដ៏មានអត្ថន័យណាស់ ក្នុងឱកាសដែលប្រទេសជាតិទាំងមូល កំពុងអបអរសាទរយៈពេល ៥០ ឆ្នាំនៃការអនុវត្តមរតកសាសន៍របស់លោកប្រធានហូជីមិញ និងរយៈពេល ៧៤ ឆ្នាំ នៃបដិវត្តខែសីហានិងទិវាបុណ្យជាតិថ្ងៃទី ២ កញ្ញា។ លោកស្រី Nguyen Thi Kim Ngan អញ្ជើញមានប្រសាសន៍ថា៖ “ការផ្លាស់ប្តូរថ្មីនិងភាពច្នៃប្រឌិតតែងតែជាកម្លាំងចលករសំខាន់សម្រាប់ការអភិវឌ្ឍសង្គម។ នៅក្នុងយុគសម័យសាកលភាវូប នីយកម្មនិងការធ្វើសមាហរណកម្មអន្តរជាតិយ៉ាងទូលំទូលាយ ហើយក្នុងបរិបទដែលពិភពលោកឈានចូលបដិវត្តឧស្សាហកម្មលើកទី ៤, ប្រទេសណាដែលមានការច្នៃប្រ ឌិតខ្ពស់និងសមត្ថភាពច្នៃប្រឌិតនឹងមានឱកាសជាច្រើនដើម្បីការអភិវឌ្ឍ ប្រកបដោយចីរភាពជាង។ យ៉ាងណាមិញ រដ្ឋវៀតណាមក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ តែងតែយកចិត្តទុកដាក់ដល់ការជំរុញការផ្លាស់ប្តូរថ្មីនិងការច្នៃប្រឌិត ជាពិសេសក្នុងការអភិវឌ្ឍវិទ្យាសាស្ត្របច្ចេកវិទ្យា ការរកឃើញនិងការបណ្តុះបណ្តាលប្រភពធនធានមនុស្ស”។

នៅក្នុងពិធីនេះ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan, ប្រធានគណៈ កម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម លោក Tran Thanh Man និងរដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាលោក Chu Ngoc Anh រួមទាំងគណៈប្រតិភូបានប្រគល់រង្វាន់ជូនចំពោះអ្នកនិពន្ធនិងក្រុមអ្នកនិពន្ធដែលមានស្នាដៃច្នៃប្រឌិតនិងដំណោះស្រាយច្នៃប្រឌិតដែលត្រូវបានជ្រើសរើសសម្រាប់បោះពុម្ពផ្សាយនៅក្នុងសៀវ ភៅមាសច្នៃប្រឌិតវៀតណាមឆ្នាំ ២០១៩។

សូមគូសបញ្ជាក់ថា ក្នុងរយៈពេល ៤ ឆ្នាំកន្លងមក ចាប់តាំងពីពិធីប្រកាសជាសាធា រណៈជាលើកដំបូងនៅឆ្នាំ ២០១៦, ការជ្រើសរើស ការកែសម្រួលនិងការប្រកាសសៀវ ភៅមាសច្នៃប្រឌិតរបស់វៀតណាម ត្រូវបានអនុវត្តកាន់តែល្អប្រសើរ តាមវិធីសាស្រ្ត វិទ្យាសាស្ត្រ ដោយធានាលក្ខណៈបើកជំហរ តម្លាភាព និងទាក់ទាញការចូលរួមយ៉ាងសកម្មពីភ្នាក់ងារក្រសួង ស្ថាប័ននិងអង្គការមហាជន ពីថ្នាក់មជ្ឈឹមនិងមូលដ្ឋាននានាទូទាំងប្រទេស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ