ពិធីប្រគល់ជូនផ្ទះដល់ក្រុមគ្រួសារដែលរងគ្រោះដោយសារអគ្គិភ័យនៅកម្ពុជា

(VOVWORLD) -  ថវិកាសាងសង់ត្រូវបានកៀងគរពីសំណាក់សប្បុរសជន សហគមន៍ក្នុងប្រទេសនិងក្រៅប្រទេសកម្ពុជា សំដៅជួយដល់ប្រជាជនមានផ្ទះដ៏ស្អាតស្អំ រឹងមាំដើម្បីទទួលអំណរបុណ្យតេតប្រពៃណីផងដែរ។
ពិធីប្រគល់ជូនផ្ទះដល់ក្រុមគ្រួសារដែលរងគ្រោះដោយសារអគ្គិភ័យនៅកម្ពុជា - ảnh 1 ទិដ្ឋភាពនៃពិធីប្រគល់ជូនផ្ទះដល់ក្រុមគ្រួសារដែលរងគ្រោះដោយសារអគ្គិភ័យនៅកម្ពុជា

នាព្រឹកថ្ងៃទី ២០ ខែមករា នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា ស្ថានទូត   វៀតណាមប្រចាំនៅកម្ពុជា សហការជាមួយសមាគមខ្មែរ - វៀតណាមបានរៀបចំពិធីប្រគល់ផ្ទះថ្មីចំនួន ៣ ខ្នងជូនដល់ក្រុមគ្រួសារដែលរងគ្រោះដោយសារអគ្គិភ័យក្នុងមូលដ្ឋាន។ ថវិកាសាងសង់ត្រូវបានកៀងគរពីសំណាក់សប្បុរសជន សហគមន៍ក្នុងប្រទេសនិងក្រៅប្រទេសកម្ពុជា សំដៅជួយដល់ប្រជាជនមានផ្ទះដ៏ស្អាតស្អំ រឹងមាំដើម្បីទទួលអំណរបុណ្យតេតប្រពៃណីផងដែរ។

មុននេះ មានអគ្គិភ័យឆាបឆេះមួយកាលពីថ្ងៃទី ៨ ខែវិច្ឆិកាឆ្នាំ ២០១៩ នៅខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ហើយបានឆេះកំទេចទាំងស្រុងនូវផ្ទះសម្បែងចំនួន ៣ ខ្នងរបស់ប្រជាជនកម្ពុជាដើមកំណើតវៀតណាមនិងដើមកំណើតខ្មែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ