ពិធីប្រារព្ធខួបលើកទី ១៣០ នៃទិវាកំណើតរបស់លោកប្រធានហូជីមិញ

(VOVWORLD) -  នាព្រឹកថ្ងៃទី ១៨ ឧសភា នៅមជ្ឈមណ្ឌលសន្និសីទជាតិនៃទីក្រុងហាណូយ គណៈកម្មាធិការមជ្ឈឹមបក្ស រដ្ឋសភា ប្រធានរដ្ឋ រដ្ឋាភិបាល គណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមនិងថ្នាក់ដឹកនាំទីក្រុងហាណូយ បានប្រារព្ធពិធីអបអរសាទរខួបគម្រប់ ១៣០ ឆ្នាំ នៃទិវាកំណើតរបស់លោកប្រធានហូជីមិញ (១៩ ឧសភា ១៨៩០ - ១៩ ឧសភា ២០២០)។

ពិធីប្រារព្ធខួបលើកទី ១៣០ នៃទិវាកំណើតរបស់លោកប្រធានហូជីមិញ - ảnh 1អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong អញ្ជើញថ្លែងសន្ទរកថាក្នុងពិធី

អញ្ជើញចូលរួមក្នុងពិធី មានវត្តមានរបស់អគ្គលេខាបក្សនិងជាប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong; នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc; ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan; សមាជិកអចិន្ត្រៃយ៍នៃគណៈលេខាមជ្ឈឹមបក្ស លោក Tran Quoc Vuong; ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមលោក Tran Thanh Man រួមទាំង ថ្នាក់ដឹកនាំ អតីតថ្នាក់ដឹកនាំបក្ស រដ្ឋ រដ្ឋសភា រដ្ឋាភិបាល ក៏ដូចជាប្រជាជនរដ្ឋធានីច្រើនជំនាន់ទៀតផង។

តាងនាមថ្នាក់ដឹកនាំបក្សនិងរដ្ឋអញ្ជើញថ្លែងសន្ទរកថាក្នុងពិធីនេះ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong បានបានរំលឹកឡើងវិញនូវជីវិតនិងបុព្វហេតុរបស់លោកប្រធានហូជីមិញ-ដែលជាបទ ចម្រៀងវីរភាពមួយ និងជាគំរូបញ្ចេញពន្លឺចែងចាំងអំពីសេចក្តីស្នេហាជាតិ អំពីគុណសម្បត្តិបក្សកុម្មុយនិស្តដ៏ប្រពៃ អំពីប្រាជ្ញាឈ្លាវៃ អំពីសីលធម៏បដិវត្តន៍ដ៏ថ្លៃថ្លា និងជាការលើកទឹកចិត្តដ៏ធំធេងសំរាប់ប្រជាជន វៀតណាមគ្រប់ជំនាន់។     

ពិធីប្រារព្ធខួបលើកទី ១៣០ នៃទិវាកំណើតរបស់លោកប្រធានហូជីមិញ - ảnh 2 ថ្នាក់ដឹកនាំ អតីតថ្នាក់ដឹកនាំបក្ស  រដ្ឋសភា រដ្ឋាភិបាល អញ្ជើញចូលរួមក្នុងពិធីរំលឹកខួបគម្រប់ ១៣០ ឆ្នាំ នៃទិវាកំណើតរបស់លោកប្រធានហូជីមិញ (១៩ ឧសភា ១៨៩០ - ១៩ ឧសភា ២០២០)

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ Nguyen Phu Trong បានអះអាងថា សតិអារម្មណ៍ហូជីមិញនិងបុព្វហេតុបដិវត្តដ៏មហិមាររបស់លោកប្រធាន មិនត្រឹមតែជាទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្លៃបានរបស់ប្រជាជាតិ វៀតណាម និងជាត្រីវិស័យនៃបដិវត្តវៀតណាមប៉ុណ្ណោះទេ ថែមទាំងជាការចូលរួមចំណែកដ៏មានតម្លៃរបស់លោកប្រធាន ចំពោះបុព្វហេតុបដិវត្តរបស់ប្រជាជនលើពិភពលោក ក៏ដូចជា ក្នុងការអភិវឌ្ឍនៃវប្បធម៌មនុស្សជាតិ។

“ដោយជ្រួតជ្រាបយ៉ាងជ្រាលជ្រៅនូវមរតកសាសន៍របស់លោកប្រធានហូជីមិញ យើងត្រូវបន្តបង្កើនការកសាងនិងការកែសម្រួលបក្សនិងប្រព័ន្ធនយោបាយឲ្យកាន់តែស្អាតស្អំនិងរឹងមាំជានិច្ច ទាំងខាងនយោ បាយ សតិអារម្មណ៍ ការរៀបចំកម្មាភិបាលនិងសីលធម៌ទៀតផង។ ទន្ទឹមជាមួយគ្នានោះ ត្រូវលើកកម្ពស់សមត្ថភាពភាពជាអ្នកដឹកនាំ និងសមត្ថភាពកាន់អំណាចនិងការតស៊ូរបស់បក្ស។  ត្រូវកសាងរដ្ឋនីតិរដ្ឋសង្គមនិយម ដែលជា “របស់ប្រជាជន ដោយប្រជាជននិងដើម្បីប្រជាជន” យ៉ាងពិតប្រាកដ។ ជាពិសេស ត្រូវពង្រីកប្រជាធិបតេយ្យនិងសិទ្ធជាម្ចាស់របស់ប្រជាជន ក៏ដូចជា រក្សាសាមគ្គីភាពក្នុងបក្ស ដើម្បីសក្តិសមនឹងការជឿងទុកចិត្តនិងការរំពឹងទុករបស់ប្រជាជន”។ នេះបើយោងតាមប្រសាសន៍របស់អគ្គលេខាបក្ស ប្រ ធានរដ្ឋ លោក Nguyen Phu Trong។

ពិធីប្រារព្ធខួបលើកទី ១៣០ នៃទិវាកំណើតរបស់លោកប្រធានហូជីមិញ - ảnh 3 ការសម្តែងសិល្បៈក្នុងពិធី

មុននោះ គណៈប្រតិភូនៃគណៈកម្មាធិការមជ្ឈឹមបក្ស ប្រធានរដ្ឋ រដ្ឋសភា រដ្ឋាភិបាល គណៈកម្មាធិការមជ្ឈិមនៃរណសិរ្សមាតុភូមិវៀតណាម បានអញ្ជើញទៅដាក់កម្រងផ្កានិងគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ នៅវិមានកម្កល់សព ក្នុងឱកាសរំលឹកគម្រប់ខួបលើកទី ១៣០ នៃទិវាកំណើតរបស់លោកប្រធានហូជីមិញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ