ពិធីប្រឡងចម្រៀងអាស៊ាន +៣ បានត្រៀមខ្លួនជាស្រេច

(VOVWORLD) - ដើម្បីរៀបចំពិធីប្រឡងចម្រៀងអាស៊ាន + 3 ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៦ ដល់ ថ្ងៃទី២៩ ខែកក្កដាខាងមុខ មជ្ឈមណ្តាលរៀបចំផែនការ ពិព័រណ៍និងវប្បធម៌ខេត្ត Quang Ninh បានមមាញឹកតុបតែង និងដំឡើងរចនាសម្ព័ន្ធមួយចំនួន។
ពិធីប្រឡងចម្រៀងអាស៊ាន +៣ បានត្រៀមខ្លួនជាស្រេច - ảnh 1 ពិធីប្រឡងចម្រៀងអាស៊ាន +៣ នៅខេត្ត Quang Ninh - វៀតណាម

រួមជាមួយទង់ជាតិនៃបណ្តាប្រទេសជាសមាជិកអាស៊ានទាំង ១០ និងប្រទេសជាភ្ញៀវកិតិ្ដយសចំនួន ៣ រួមមានចិន ជប៉ុន និងកូរ៉េខាងត្បូង ដែលត្រូវបានបង្ហូតយ៉ាងមហោឡារឹត កម្មាភិបាលនិងបុគ្គលិកនៃមជ្ឈមណ្តាលរៀបចំផែនការពិព័រណ៍និងវប្បធម៌ខេត្ត Quang Ninh ក៏បានត្រួតពិនិត្យយ៉ាងហ្មត់ចត់បន្ថែម     នូវសម្ព័ន្ធសម្លេង ភ្លើងបំភ្លឺ ជាដើមដើម្បីធានាសុវត្ថិភាពខាងបច្ចេកទេសក្នុងអំឡុងពេលនៃការប្រឡងចម្រៀង "អាស៊ាន +៣" ។ លោក Truong Manh Hung អនុប្រធានគណៈកម្មការជម្រុញនិងផ្តល់ជំនួយវិនិយោគខេត្ត Quang Ninh បានឱ្យដឹងថា៖

« ក្នុងរយៈពេលកន្លងមក យើងខ្ញុំបានរួមសហការយ៉ាងល្អជាមួយវិទ្យុសម្លេងវៀតណាម ដើម្បីស្វាគមន៍គណៈប្រតិភូនានាមកធ្វើការសិក្សានិងត្រួតពិនិត្យមើល ទីកន្លែងរៀបចំកម្មវិធីនេះ។ យើងខ្ញុំបានរៀបចំក្រុមបុគ្គលិកប្រចាំវេនជាទៀងទាត់ ក៏ដូចជាសម្របសម្រួលជាមួយអង្គភាពរៀបចំព្រឹត្តិការណ៍ផងដែរ។ ដោយមាន បទពិសោធន៍ក្នុងការរៀបចំព្រឹត្តិការណ៍អន្តរជាតិធំ ៗកាលពីមុនមកនោះ យើងខ្ញុំជឿជាក់ថានឹងធានាឱ្យបាននូវសន្តិសុខសណ្តាប់ធ្នាប់ ក៏ដូចជាការបង្ការនិងពន្លត់អគ្គីភ័យជាអាទិភាពចម្បង ដើម្បីធានាបំពេញនូវតម្រូវការខាងបច្ចេកទេសដែលបានកំណត់ផងដែរ »។

ពិធីប្រឡងចម្រៀងអាស៊ាន +៣ បានត្រៀមខ្លួនជាស្រេច - ảnh 2 ពិធីប្រឡងចម្រៀង "អាស៊ាន +៣" នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៦ ដល់ ថ្ងៃទី២៩ ខែកក្កដាខាងមុខ

គួរបញ្ជាក់ថាពិធីប្រឡងចម្រៀងអាស៊ាន +៣ ត្រូវបានរៀបចំឡើងដោយវិទ្យុ      សម្លេងវៀតណាមនិងគណៈកម្មាធិការប្រជាជនខេត្ត Quang Ninh ។ នេះជាព្រឹត្តិការណ៍ផ្លាស់ប្តូរវប្បធម៌មួយរវាងបណ្តាប្រទេសជាសមាជិកអាស៊ាននិងភ្ញៀវកិត្តិយកមកពីប្រទេសចំនួន ៣ រួមមាន ចិន ជប៉ុននិងកូរ៉េខាងត្បូង ដើម្បីលើកកម្ពស់ចំណងមិត្តភាពនិងសាមគ្គីភាពក្នុងបណ្តាប្រទេសជាសមាជិកអាស៊ានព្រមទាំងបង្កើតឡើងឆាកតន្ត្រីមួយដ៏ល្អបផុតដើម្បីស្វែងរកនិងគាំទ្រដល់ទេព កោសល្យវ័យក្មេងលើវិស័យតន្រ្តីក្នុងសហគមន៍អាស៊ានផងដែរ៕ រាត្រីប្រឡងចម្រៀងវគ្គផ្តាច់ព្រ័ត្រ ប្រគល់រង្វាន់ជ័យលាភីនៃការប្រឡងចម្រៀងអាស៊ាន +៣ ឆ្នាំ ២០១៩ នឹងប្រព្រឹត្តទៅនៅយប់ថ្ងៃទី ២៨ ខែកក្កដា។

កម្មវិធីនេះត្រូវបានចាក់ផ្សាយបន្តផ្ទាល់និងផ្សាយតាមកាណាល់ VOV3, VOV5, VTC និងប៉ុស្តិ៍ Vietnam Journey TV របស់វិទ្យុសម្លេងវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ