ពិធីមិទ្ទីងអបអរសាទរខួបលើកទី ៥៥ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមនិងកម្ពុជា

(VOVWORLD) - នាព្រឹកថ្ងៃទី ២២ មិថុនា គណៈកម្មាធិការប្រជាជនទីក្រុងហូ ជីមិញ បានប្រារព្ធពិធីអបអរសាទរខួបលើកទី ៥៥ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាង វៀតណាមនិងកម្ពុជា (២៤ មិថុនា ១៩៦៧ - ២៤ មិថុនា ២០២២)។ 
ពិធីមិទ្ទីងអបអរសាទរខួបលើកទី ៥៥ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមនិងកម្ពុជា - ảnh 1 ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ លោក Phan Van Mai អញ្ជ់ើញថ្លែងក្នុងពិធី

ថ្លែងមតិនៅទីនេះ ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ លោក Phan Van Mai បានឲ្យដឹងថា៖ ទន្ទឹមនឹងការអភិវឌ្ឍទំនាក់ទំនងវៀតណាម - កម្ពុជាក្នុងកម្រិតរដ្ឋ ទីក្រុងហូជីមិញបានខិតខំប្រឹងប្រែងអនុវត្តន៍គោលនយោបាយរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ទំនាក់ទំនងទ្វេភាគី តាមរយៈសកម្មភាពសហប្រតិបត្តិការជាក់ស្តែងជាមួយមូលដ្ឋាននានារបស់កម្ពុជា។ គិតត្រឹមខែតុលា ឆ្នាំ ២០២១ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងទីក្រុង ហូជីមិញ និងកម្ពុជាសម្រេចបានជាង ២៣០ លានដុល្លារអាមេរិក កើនឡើង ១២,៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ពិធីមិទ្ទីងអបអរសាទរខួបលើកទី ៥៥ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមនិងកម្ពុជា - ảnh 2លោក សុខ ដារ៉េត អគ្គកុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំទីក្រុងហូជីមិញ អញ្ជើញថ្លែងក្នុងពិធី

លោក សុខ ដារ៉េត អគ្គកុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំទីក្រុងហូជីមិញ បានបញ្ជាក់ថា៖ សមិទ្ធិផលដែលកម្ពុជាសម្រេចបានក្នុងរយៈពេល ៤៣ ឆ្នាំកន្លងមក ចាប់តាំងពីការរំដោះជាតិរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត គឺមិនអាចការ់ផ្តាច់ចេញពីការជួយឧបត្ថម្ភ គាំទ្រយ៉ាងស្មោះសរបស់បក្ស រដ្ឋាភិបាលនិងប្រជាជន វៀតណាម ចំពោះប្រជាជនកម្ពុជានាគ្រាលំបាក ក៏ដូចជារួមចំណែកកសាងនិងអភិវឌ្ឍន៍ប្រទេសកម្ពុជានាបច្ចុប្បន្ន។ លោកសុខ ដារ៉េត អញ្ជើញមានប្រសាសន៍ថា៖

 
 
ពិធីមិទ្ទីងអបអរសាទរខួបលើកទី ៥៥ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមនិងកម្ពុជា - ảnh 3ការសម្តែងសិល្បៈក្នុងកម្មវិធី 

ប្រតិកម្មទៅវិញ

ផ្សេងៗ