ពិធីរំលឹកខួបលើកទី​៦០ ឆ្នាំ នៃដំណើររបស់លោកប្រធាន​ហូជីមិញ​ទៅកាន់​ប្រទេសឥណ្ឌូនេស៊ី

(VOVWORLD) - កិច្ចសហប្រតិបត្តិការរបស់ប្រជាជាតិទាំងពីរវៀតណាម និងឥណ្ឌូនេស៊ីគឺមានអត្ថន័យជាយុទ្ធសាស្ត្រ ដោយផ្អែកលើ លើមូលដ្ឋានគ្រឹះរឹងមាំដែលត្រូវបានចាក់គ្រឹះដោយលោកប្រធានហូជីមិញ និងប្រធានាធិបតី លោក  Soekarno កាលពី ៦០ ឆ្នាំមុន។
ពិធីរំលឹកខួបលើកទី​៦០ ឆ្នាំ នៃដំណើររបស់លោកប្រធាន​ហូជីមិញ​ទៅកាន់​ប្រទេសឥណ្ឌូនេស៊ី - ảnh 1 ពិធីរំលឹកខួបលើកទី៦០ ឆ្នាំ នៃដំណើររបស់លោកប្រធានហូជីមិញទៅកាន់ប្រទេសឥណ្ឌូនេស៊ី

នាថ្ងៃទី ៨ ខែវិច្ឆិកា នៅរដ្ឋធានីហ្សាកាតា (ឥណ្ឌូនេស៊ី) ស្ថានទូតវៀតណាមបានរួមសហការជាមួយមជ្ឈមណ្ឌលបណ្ណសារជាតិឥណ្ឌូនេស៊ីបានប្រារព្ធពិធី រំលឹកខួបលើកទី ៦០ ឆ្នាំ នៃដំណើររបស់លោកប្រធានហូជីមិញទៅកាន់ប្រទេសឥណ្ឌូនេស៊ី (១៩៥៩- ២០១៩)។

ថ្លែងនៅទីនេះ អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាមលោក Le Hoai Trung បានសង្កត់ធ្ងន់ថា នៅលើដំណើរនៃការអភិវឌ្ឍប្រកបដោយភាពរុងរឿងនិងចីរភាពនោះ កិច្ចសហប្រតិបត្តិការរបស់ប្រជាជាតិទាំងពីរវៀតណាម និងឥណ្ឌូនេស៊ីគឺមានអត្ថន័យជាយុទ្ធសាស្ត្រ ដោយផ្អែកលើ លើមូលដ្ឋានគ្រឹះរឹងមាំដែលត្រូវបានចាក់គ្រឹះដោយលោកប្រធានហូជីមិញ និងប្រធានាធិបតី លោក  Soekarno កាលពី ៦០ ឆ្នាំមុន។ លោក Le Hoai Trung បានថ្លែងថា៖ “ដំណើរទស្សកិច្ចរបស់ថ្នាក់ដឹកនាំទាំងពីររូបបានបង្កើតឡើងមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ចំណងមិត្តភាពដ៏ជិតស្និទ្ធិ រវាងវៀតណាម និងឥណ្ឌូនេស៊ីនាបច្ចុប្បន្ននេះ។ ទោះបីជាបានឆ្លងកាត់កាត់នូវការវិវឌ្ឍន៍ជាប្រវត្តិ សាស្ត្រខុសគ្នាក៏ដោយ ប៉ុន្តែ ឥណ្ឌូណេស៊ីនិងវៀតណាម ជានិច្ចកាលខិតខំប្រឹងប្រែងដើម្បី អាស៊ីអាគ្នេយ៍ប្រកបដោយសន្តិភាពនិងស្ថិរភាព។

យើងខ្ញុំសន្យាសហប្រតិបត្តិការជាមួយឥណ្ឌូនេស៊ី ដម្បីពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាព និងភាពជាដៃគុយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរវៀតណាម និងឥណ្ឌូនេស៊ីផងដែរ”។

ជាការឆ្លើយតប រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ីលោកស្រី Retno Marsudi បានថ្លែងអំណរគុណចំពោះអគ្គមគ្គុទេសក៏នៃប្រទេសទាំងពីរ ដែលបានចាក់គ្រឹះសម្រាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរ ហើយចាត់ទុកថាប្រទេសទាំងពីរចាំបាច់ត្រូវចងចាំពីប្រវត្តិសាស្ត្រនៃប្រទេសទាំងពីរ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ