ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៤០ទិវាលោកប្រធានគុយបា Fidel Castro មកបំពេញទស្សនកិច្ចនៅខេត្ត Quang Tri
|
លោកប្រធានគុយបា Fidel Castro មកបំពេញទស្សនកិច្ចនៅតំបន់រំដោះ ភាគខាងត្បូងវៀតណាម (TTXVN) |
(VOV)_ ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៤០ទិវាលោកប្រធានគុយបា Fidel
Castro មកបំពេញទស្សនកិច្ចនៅតំបន់រំដោះ ភាគខាងត្បូងវៀតណាម (ខែកញ្ញា
ឆ្នាំ ១៩៧៣ -ខែកញ្ញាឆ្នាំ ២០១៣) នឹងប្រព្រឹត្តទៅនាថ្ងៃទី១៩ កញ្ញា នៅខេត្ត Quang
Tri (ភាគកណ្ដាលវៀតណាម)។ លោក Le Van Hoan អតីតប្រធានគណះកម្មាធិការ រណះសិរ្យមាតុភូមិវៀតណាម ខេត្ត Quang Tri បានអោយដឹងថា÷
“ ប្រការដែលអ្នកប្រមុខរដ្ឋដើមដំបូងរបស់អន្តរជាតិបានមកដល់តំបន់រំដោះ
Quang Tri ជាប្រភពកម្លាំងលើកទឹកចិត្តជាច្រើន ចំពោះប្រជាជន។ ដូច្នេះ ពេលបានលឺថា÷ នឹងបានទទួលលោក Fidel គឺអ្នកណាក៏សប្បាយរីករាយណាស់។”
ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៤០ទិវាលោកប្រធានគុយបា Fidel
Castro មកបំពេញទស្សនកិច្ចនៅតំបន់រំដោះ ភាគខាងត្បូងវៀតណាម រោងបោះ
ពុម្ភ Thuan Hoa បានចេញផ្សាយសៀវភៅរូបថត Fidel Castro – Quang Tri ទិវាប្រវត្តិ
សាស្ត្រ១ ក្នុងឆ្នាំ ១៩៧៣ផងដែរ។
ក៏ក្នុងឱកាសនេះដែរ កាសែតគុយបាជាច្រើនបានចុះផ្សាយព័ត៍មានស្ដីពីពិធី
រំលឹកខួបអនុស្សាវរីយ៍លើកទី៤០ទិវាលោកប្រធានគុយបា FidelCastro មកបំពេញទស្សនកិច្ចនៅតំបន់រំដោះ ភាគខាងត្បូងវៀតណាម (ខែកញ្ញាឆ្នាំ ១៩៧៣ -ខែកញ្ញា
ឆ្នាំ ២០១៣)ទៀតផង៕