ពិធីរំលឹកខួប១០៥០ឆ្នាំនៃរដ្ឋ Dai Co Viet និងពិធីបុណ្យ Hoa Lu ឆ្នាំ២០១៨បានប្រារព្ធនាយប់ថ្ងៃទី២៤ខែមេសា

(VOVWORLD) -ពិធីរំលឹកខួបលើកទី១០៥០ ឆ្នាំនៃរដ្ឋ Dai Co Viet និងពិធីបុណ្យ Hoa Lu ឆ្នាំ២០១៨ បានប្រារព្ធឡើងនាយប់ថ្ងៃទី២៤ខែមេសានៅមណ្ឌលកេរ្ត៍ដំណែលប្រវត្តិសាស្ត្រវប្បធម៌ ទីក្រុងបុរាណ Hoa Lu ខេត្ត Ninh Binh (ភាគខាងជើងវៀតណាម)។
ពិធីរំលឹកខួប១០៥០ឆ្នាំនៃរដ្ឋ Dai Co Viet និងពិធីបុណ្យ Hoa Lu ឆ្នាំ២០១៨បានប្រារព្ធនាយប់ថ្ងៃទី២៤ខែមេសា - ảnh 1ពិធីអុជធូបនៅទីសក្ការៈសែនព្រេនស្តេច Dinh Tien Hoang (រូបថតៈ Ninh Binh TV)

មុននោះ ក្នុងថ្ងៃទី២៣ខែមេសា ពិធីបើកទ្វារវិហារត្រូវបានប្រារព្ធនៅមណ្ឌលកេរ្ត៍ ដំណែល។ តាមផែនការ ពិធីបុណ្យ Hoa Lu ឆ្នាំ២០១៨ នេះនឹងអូសបន្លាយក្នុងរយៈ ពេល៤ថ្ងៃ។ លោក Nguyen Manh Cuong នាយកមន្ទីវប្បធម៌កីឡាខេត្ត Ninh Binh បានឲ្យដឹងថា៖

        “ពិធីបុណ្យ Hoa Lu ឆ្នាំនេះបានប្រារព្ធរួមជាមួយពិធីរំលឹកខួបលើក ទី១០៥០ឆ្នាំ នៃទិវារដ្ឋ Dai Co Viet។ ពិធីបុណ្យ Hoa Lu ត្រូវបានក្រ សួងវប្បធម៌ កីឡានិងទេសចរណ៍វៀតណាមទទួលស្គាល់ជាបេតិក ភណ្ឌវប្បធម៌អរូបីជាតិ។ ពិធីបុណ្យនេះគឺខុសពី ពិធីបុណ្យដទៃ ព្រោះថា ពិធីបុណ្យបានរៀបចំឡើង សំដៅតបស្នងសងគុណបុព្វបុរស ដែលមានគុណូបការៈប្រសូតនិងការពារប្រទេសជាតិ។ លក្ខណៈត្រៀមរៀប ចំឲ្យពិធី បុណ្យគឺត្រូវទទួលបានការយកចិត្តទុកដាក់ផងដែរ”។

        ពិធីរំលឹកខួប១០៥០ឆ្នាំនៃរដ្ឋ Dai Co Viet និងពិធីបុណ្យ Hoa Lu ឆ្នាំ២០១៨ បាន វិទ្យុសម្លេងវៀតណាមផ្សាយផ្ទាល់លើកាណាល់ VOV១៕

ប្រតិកម្មទៅវិញ

ផ្សេងៗ