ពិធីរំលឹកវិញ្ញាណក្ខ័ន្ធនិងបញ្ចុះសពអតីតអគ្គលេខាបក្សលោក Le Kha Phieu

(VOVWORLD) - អញ្ជើញថ្លែងវិយោគកថានៅពិធីរំលឹកវិញ្ញាណក្ខ័ន្ធ នាយករដ្ឋមន្រ្តីរដ្ឋា ភិបាលវៀតណាមលោក Nguyen Xuan Phuc បានអះអាងថា មរណភាព របស់អតីតអគ្គលេខាបក្សលោកLe Kha Phieu ជាការបាត់បង់ដ៏ធំធេង ចំពោះបក្ស រដ្ឋ កងទ័ពនិងប្រជាជនវៀតណាម។
ពិធីរំលឹកវិញ្ញាណក្ខ័ន្ធនិងបញ្ចុះសពអតីតអគ្គលេខាបក្សលោក Le Kha Phieu - ảnh 1 ទិដ្ឋភាពនៃពិធីរំលឹកវិញ្ញាណក្ខ័ន្ធអតីតអគ្គលេខាបក្សលោក Le Kha Phieu នៅអគារបុណ្យសពជាតិ ទីក្រុងហាណូយ។ (រូបថត៖ VOV)

នាវេលាម៉ោង១២កន្លះថ្ងៃទី១៥ សីហា នៅអគារបុណ្យសពជាតិ ទីក្រុង ហាណូយ គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម ប្រធានរដ្ឋ រដ្ឋ សភា រដ្ឋាភិបាល គណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមបាន ប្រារព្ធធ្វើឡើងយ៉ាងឱឡារិកនូវពិធីរំលឹកវិញ្ញាណក្ខ័ន្ធ លាចាកអតីតអគ្គ លេខាបក្សលោក Le Kha Phieu មកទីសម្រាកចុងក្រោយ។ ខណៈពេល នេះដែរ ពិធីរំលឹកវិញ្ញាណក្ខ័ន្ធក៏បានប្រព្រឹត្តទៅនៅសាលប្រជុំឯកភាព (ទីក្រុងហូជីមិញ) និងសាលប្រជុំ ២៥B ទីក្រុង Thanh Hoa ខេត្ត Thanh Hoa ជាស្រុកកំណើតរបស់លោកអតីតអគ្គលេខាបក្សទៀតផង។

អញ្ជើញចូលរួមពិធីរំលឹកវិញ្ញាណក្ខ័ន្ធអតីតអគ្គលេខាបក្សលោក Le Kha Phieu នៅអគារបុណ្យសពជាតិ មានវត្តមានលោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc លោកស្រីប្រធានរដ្ឋសភា Nguyen Thi Kim Ngan ព្រមទាំងអតីតថ្នាក់ដឹកនាំបក្ស រដ្ឋ និងបណ្ដាអតីតអ្នកបដិវត្តន៍ជើងចាស់ផងដែរ។

ពិធីរំលឹកវិញ្ញាណក្ខ័ន្ធនិងបញ្ចុះសពអតីតអគ្គលេខាបក្សលោក Le Kha Phieu - ảnh 2នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc អញ្ជើញថ្លែងវិយោគកថានៅពិធីរំលឹកវិញ្ញាណក្ខ័ន្ធ។ (រូបថត៖ VOV)

អញ្ជើញថ្លែងវិយោគកថានៅពិធីរំលឹកវិញ្ញាណក្ខ័ន្ធ នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc បានអះអាងថា មរណភាព របស់អតីតអគ្គលេខាបក្សលោកLe Kha Phieu ជាការបាត់បង់ដ៏ធំធេង ចំពោះបក្ស រដ្ឋ កងទ័ពនិងប្រជាជនវៀតណាម។

“ក្នុងឋានៈជាអគ្គលេខាបក្ស សមមិត្ត Le Kha Phieu ជានិច្ចកាលយក ចិត្តទុកដាក់ដល់ការងារកសាងបក្សឲ្យបានស្អាតស្អំ រឹងមាំ។ សមមិត្តរួមជា មួយសមូហភាពគណៈកម្មាធិការមជ្ឈឹមបក្ស ការិយាល័យនយោបាយបាន ដឹកនាំបក្សទាំងមូល ប្រជាជនទាំងមូលឈានទៅដល់សមិទ្ធិផលដ៏ធំធេងជា ច្រើនក្នុងបុព្វហេតុផ្លាស់ប្ដូរថ្មី កសាងនិងការពារមាតុប្រទេស។ សមមិត្ត ជានិច្ចកាលខិតខំប្រឹងប្រែងរក្សាសាមគ្គីភាពក្នុងបក្ស ភាពជិតស្និទ្ធជាមួយ ប្រជាជន ហើយត្រូវបានសមមិត្ត ជនរួមជាតិស្រឡាញ់រាប់អាននិងមិត្តភក្តិ អន្តរជាតិគោរពកោតសរសើរ។ ឆាកជីវិតរបស់សមមិត្តអគ្គលេខាបក្ស Le Kha Phieu ជាគំរូដ៏ត្រចះត្រចង់មួយដើម្បីឲ្យជនរួមជាតិនិងសមមិត្តធ្វើត្រាប់ តាម”។     

នារសៀលថ្ងៃដដែល ពិធីបញ្ចុះសពអតីតអគ្គលេខាបក្សលោក Le Kha Phieu ត្រូវបានប្រារព្ធធ្វើឡើងយ៉ាងឱឡារិកនៅឈាបនដ្ឋាន Mai Dich ទីក្រុងហាណូយ។

ក្នុងអំឡុងពេល២ថ្ងៃនៃពិធីបុណ្យសព ចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៥ សីហា គណៈរៀបចំពិធីបុណ្យសពបានទទួល គណៈប្រតិភូជាង១១ពាន់ នាក់មកពីបណ្ដាស្ថាប័ន អង្គភាព តំបន់ កងកម្លាំងប្រដាប់អាវុធប្រជាជន អង្គការបញ្ញាវ័ន្ត សាសនាក្នុងប្រទេស បណ្ដាក្រុមបេសកកម្មការទូតនិងអង្គ ការអន្តរជាតិ រួមជាមួយគណៈប្រតិភូជាន់ខ្ពស់របស់បក្ស រដ្ឋនៃប្រទេសឡាវ និងកម្ពុជា មកគោរពវិញ្ញាណក្ខ័ន្ធអតីតអគ្គលេខាបក្សលោក Le Kha Phieu។ ថ្នាក់ដឹកនាំនៃប្រទេសជាច្រើនលើទូទាំងសកលលោកក៏បានផ្ញើរ សារលិខិតរំលែកទុក្ខផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ