ពិធីលើកតម្កើងគ្រូពេទ្យប្រជាជន គ្រូពេទ្យឆ្នើម

(VOVWORLD) - អនុប្រធានរដ្ឋវៀតណាម លោកស្រី Dang Thi Ngoc Thinh បានអញ្ជើញប្រគល់កិត្តិនាមទាំងពីរនេះជូនដល់វេជ្ជបណ្ឌិតចំនួន១៧រូប ក្នុងនោះ មានគ្រូពេទ្យប្រជាជន៥រូប។
ពិធីលើកតម្កើងគ្រូពេទ្យប្រជាជន គ្រូពេទ្យឆ្នើម - ảnh 1អនុប្រធានរដ្ឋវៀតណាម លោកស្រី Dang Thi Ngoc Thinh អញ្ជើញប្រគល់កិត្តិនាមគ្រូពេទ្យប្រជាជន ជូនកម្មាភិបាលនិងគ្រូបង្រៀននៃសាកលវិទ្យាល័យវេជ្ជសាស្ត្រហាណូយ។
(រូបថត៖ viettimes.vn)

ក្នុងឱកាសរំលឹកខួបលើកទី៦៦ទិវាគ្រូពេទ្យវៀតណាម នារសៀលថ្ងៃទី២៦ កុម្ភៈ នៅទីក្រុងហាណូយ សាកលវិទ្យាល័យវេជ្ជសាស្ត្រហាណូយ បានរៀបចំពិធីលើកតម្កើងនិងទទួលកិត្តិនាម “គ្រូពេទ្យប្រជាជន” និង “គ្រូពេទ្យឆ្នើម” ឆ្នាំ២០២០។ អនុប្រធានរដ្ឋវៀតណាម លោកស្រី Dang Thi Ngoc Thinh បានអញ្ជើញប្រគល់កិត្តិនាមទាំងពីរនេះជូនដល់វេជ្ជបណ្ឌិតចំនួន១៧រូប ក្នុងនោះ មានគ្រូពេទ្យប្រជាជន ៥រូប។ ថ្លែងនៅពិធីនេះ អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក Tran Van Thuan បានសម្ដែងនូវគោលបំណងថា បណ្ដាលោកគ្រូ អ្នកគ្រូ ដែលទទួលបានកិត្តិនាមគ្រូពេទ្យប្រជាជននិងគ្រូពេទ្យឆ្នើមលើកនេះ ដោយមានទេពកោសល្យ ប្រាជ្ញា និងសីលធម៌និងលក្ខណៈសម្បត្តិដ៏ថ្លៃថ្នូររបស់ខ្លួន នឹងបន្តចូលរួមការងារបណ្ដុះបណ្ដាលគ្រូពេទ្យជំនាន់ក្រោយៗ។

គួរបញ្ជាក់ដែរថា កិត្តិនាម “គ្រូពេទ្យប្រជាជន” “គ្រូពេទ្យឆ្នើម” ជាកិត្តិនាមដ៏ថ្លៃថ្លាបំផុតដែលត្រូវបានប្រគល់ជូនកម្មាភិបាលផ្នែកសុខាភិបាលនានាដែលមានលក្ខណៈសម្បត្តិ សីលធម៌ដ៏ល្អប្រសើរ ហើយសម្រេចបានស្នាដៃដ៏លេចធ្លោក្នុងអំឡុងពេលច្រើនឆ្នាំជាបន្តបន្ទាប់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ