ពិធីសំណេះសំណាលរំលឹកខួបលើកទី ៤៦ ឆ្នាំ នៃទិវារំដោះវៀតណាមភាគខាងត្បូង ឯកភាពប្រទេសជាតិ

(VOVWORLD) - នាព្រឹកថ្ងៃទី ២៨ ខែមេសា គណៈកម្មាធិការបក្សទីក្រុងហូជីមិញបានរៀបចំពិធីសំណេះសំណាលជាមួយវីរៈអ្នកម្ដាយវៀតណាម កម្មាភិបាល និងយុទ្ធជននៃបណ្ដាកងកម្លាំង ដែលចូលរួមរំដោះវៀតណាមភាគខាងត្បូង ក្នុងឱកាស រំលឹកខួបលើកទី ៤៦ ឆ្នាំ នៃទិវារំដោះវៀតណាមភាគខាងត្បូង ឯកភាពប្រទេសជាតិ (៣០ មេសា ១៩៧៥ - ៣០ មេសា ២០២១) ។
ពិធីសំណេះសំណាលរំលឹកខួបលើកទី ៤៦ ឆ្នាំ នៃទិវារំដោះវៀតណាមភាគខាងត្បូង ឯកភាពប្រទេសជាតិ - ảnh 1ពិធីសំណេះសំណាលរំលឹកខួបលើកទី ៤៦ ឆ្នាំ នៃទិវារំដោះវៀតណាមភាគខាងត្បូង ឯកភាពប្រទេសជាតិ

ដោយប្រធានបទ“ ពង្រីកប្រពៃណីសាមគ្គីភាព ប្តេជ្ញាចិត្ត កសាងទីក្រុងប្រកបដោយអរិយធម៌ និងទំនើប”ពិធីសំណេះសំណាលនេះគឺជាឱកាសតបស្នងសងគុណ ទទួលស្គាល់នូវការចូលរួមវិភាគទានដ៏ធំធេងរបស់កម្មាភិបាល យុទ្ធជនគ្រប់ជំនាន់នៃបណ្ដាកងកម្លាំង ក្នុងបុព្វហេតុតស៊ូ រំដោះប្រជាជាតិ ក៏ដូចជាលើកតម្កើងគំរូឆ្នើមក្នុងការកសាង ការពារ និងអភិវឌ្ឍន៍ទីក្រុងផងដែរ។ អញ្ជើញថ្លែងនៅក្នុងពិធីនេះ លេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញលោក Nguyen Van Nen  បានបញ្ជាក់ថា៖ “ស្មារតីនៃថ្ងៃទី ៣០ មេសា ប្រវត្តិសាស្ត្រជានិច្ចកាលជា អណ្ដាតភ្លើងសម្រាប់ យើងអនុវត្តន៍បំណងប្រាថ្នាកសាងមាតុភូមិវៀតណាមដ៏សម្បូររុងរឿង ព្រមទាំងកសាងទីក្រុងហូជីមិញប្រកបដោយអរិយធម៌ ទំនើប និងពោរពេញទៅដោយមនោសញ្ចេតនា។ យើងខ្ញុំមានគោលបំណងថា ពលរដ្ឋរបស់ទីក្រុងគ្រប់រូបសុទ្ធតែមានការយល់ដឹងអំពីកាតព្វកិច្ចរបស់ខ្លួន។ ដើម្បីរស់នៅឲ្យបានសក្តិសម។ ទន្ទឹមនឹងនេះ ថ្នាក់ដឹកនាំ កម្មាភិបាល បក្ខជន គឺជាកម្លាំងស្នូល ហើយធ្វើជាគំរូឈានមុខគេក្នុងការបំពេញភារកិច្ចទាំងនេះផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ