ពិព័រណ៍ “លោកប្រធានហូជីមិញជាមួយចលនាប្រឡងប្រណាំងស្នេហាជាតិ“

(VOVWORLD) - នាថ្ងៃទី ៦ ខែមិថុនា នៅសារមន្ទីរយោធាភូមិភាគទី៥ (ទីក្រុង Da Nang) នាយកដ្ឋាននយោបាយយោធភូមិភាគទី ៥ បានប្រារព្ធពិធីបើកពិព័រណ៍"លោក ប្រធានហូជីមិញជាមួយចលនាប្រឡងប្រណាំងស្នេហាជាតិ" ។
ពិព័រណ៍ “លោកប្រធានហូជីមិញជាមួយចលនាប្រឡងប្រណាំងស្នេហាជាតិ“ - ảnh 1 ពិព័រណ៍ "ប្រធានហូជីមិញជាមួយចលនាប្រឡងប្រណាំងស្នេហាជាតិ"

ពិព័រណ៍នេះបានឧទ្ទេសនាមឯកសារ វត្ថុតាំងមានចំនួនជាង ២០០ ដោយមាន ខ្លឹមសារចំនួន ៤ ផ្នែក រួមមាន ការតស៊ូប្រយុទ្ធនិងកសាងប្រទេសជាតិ (ដំណាក់កាលឆ្នាំ ១៩៤៥-១៩៥៤); ការប្រឡង់ប្រណាំង កសាងលិទ្ធិសង្គមនិយមនៅភាគខាងជើងវៀតណាមនិងតស៊ូប្រយុទ្ធដើម្បីរំដោះភាគខាងត្បូងវៀតណាមឯកភាពប្រទេសជាតិ (ដំណាក់កាល ឆ្នាំ១៩៥៤-១៩៧៥) ;  ការប្រឡងប្រណាំង ដើម្បីគោលដៅ "ប្រជាជនមានភាពសម្បូរធូរធារ ប្រទេសខ្លាំងមាំមួន ប្រជាធិបតេយ្យ យុត្តិធម៌និងអរិយធម៌" យោងតាមសតិអារម្មណ៍របស់លោកប្រធានហូជីមិញ និង  ចលនាប្រឡងប្រណាំងប្តេជ្ញាយកឈ្នះនៃកងកម្លាំងយោធភូមិភាគទី៥យោងតាមសតិអារម្មណ៍របស់លោកប្រធានហូជីមិញផងដែរ។ ពិព័រណ៍នេះនឹងប្រព្រឹត្តទៅរហូតដល់ថ្ងៃទី ១៦ ខែមិថុនា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ