ពិព័រណ៍ផែនទី និងការតាំងបង្ហាញឯកសារ” Hoang Sa Truong Sa របស់វៀតណាម - ភ័ស្តុតាងប្រវត្តិសាស្ត្រនិងគតិយុត្តិ”

(VOVWORLD) - នារសៀលថ្ងៃទី ១១ ធ្នូ នៅទីក្រុង Bac Lieu បានប្រព្រឹត្តិទៅពិធីបើកពិព័រណ៍ផែនទី និងការដាក់តាំងបង្ហាញឯកសារ“ Hoang Sa  Truong Sa របស់វៀតណាម - ភ័ស្តុតាងប្រវត្តិសាស្ត្រនិងគតិយុត្តិ”។
ពិព័រណ៍ផែនទី និងការតាំងបង្ហាញឯកសារ” Hoang Sa  Truong Sa របស់វៀតណាម - ភ័ស្តុតាងប្រវត្តិសាស្ត្រនិងគតិយុត្តិ” - ảnh 1 ពិព័រណ៍ផែនទី និងការតាំងបង្ហាញឯកសារ“ Hoang Sa  Truong Sa របស់វៀតណាម - ភ័ស្តុតាងប្រវត្តិសាស្ត្រនិងគតិយុត្តិ”

ថ្លែងមតិក្នុងពិធីបើកលោកស្រី Cao Xuan Thu Van អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Bac Lieu បានសង្កត់ធ្ងន់ថា៖ នេះគឺជាឱកាសដ៏មានតំលៃសំរាប់ប្រជាជន កម្មាភិបាល យុទ្ធជន និងយុវជនគ្រប់ស្រទាប់វណ្ណៈនៅទីក្រុង Bac Lieu និយាយដោយឡែក និងខេត្ត Bac Lieu និយាយរួមមានឱកាសមកទស្សនា និងស្វែងយល់អំពីប្រភពឯកសារនិងភ័ស្តុតាងជាច្រើន សំដៅច្រានចោលរាល់ការមូលបង្កាច់ប្រវត្តិសាស្ត្រ និងការទាមទារអធិបតេយ្យភាពខុសច្បាប់របស់ចិនចំពោះប្រជុំកោះ Hoang Sa  និង Truong Sa របស់វៀតណាម។ ទន្ទឹមនឹងនេះតាមរយៈការតាំងពិព័រណ៍ដើម្បីជួយឲ្យប្រជាជនក្នុងខេត្តបានយល់ដឹងកាន់តែច្បាស់អំពីគោលការណ៍ គោលមាគ៌ា របស់បក្ស និងរដ្ឋ ស្ដីពីបញ្ហាការពារអធិបតេយ្យភាពកោះសមុទ្ររបស់វៀតណាមផងដែរ។ ការតាំងពិព័រណ៍នេះនឹងប្រព្រឹត្តិទៅរហូតដល់ថ្ងៃទី ១៤ ខែធ្នូផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ