ពិព័រណ៍រូបថត “ទឹកដី មនុស្សអាស៊ាន”

(VOVWORLD) - នេះជាសកម្មភាពដោយមានអត្ថន័យអបអរសាទរខួបលើកទី៧៥ទិវាជ័យជំនះនៃបដិវត្តន៍ខែសីហានិងទិវាបុណ្យឯករាជ្យជាតិទី២កញ្ញា ក៏ដូចជាអបអរសាទរឆ្នាំប្រធានអាស៊ានរបស់វៀតណាមផងដែរ។
ពិព័រណ៍រូបថត “ទឹកដី មនុស្សអាស៊ាន”	 - ảnh 1រូបថតស្ដីពីជ្រលង់ភ្នំ Bac Son របស់វៀតណាមនៅក្នុងពិព័រណ៍នេះ។ (រូបថត៖ thethaovanhoa.vn) 

ក្រសួងវប្បធម៌ កីឡានិងទេសចរណ៍វៀតណាមនឹងសហការជាមួយស្ថាប័ន អង្គភាពពាក់ព័ន្ធនានារៀបចំពិព័រណ៍រូបថតក្រោមប្រធានបទ “ទឹកដី មនុស្សអាស៊ាន” នៅទីក្រុងហាណូយ។ នេះជាសកម្មភាពដោយមានអត្ថន័យអបអរសាទរខួបលើកទី៧៥ទិវាជ័យជំនះនៃបដិវត្តន៍ខែសីហានិងទិវាបុណ្យឯករាជ្យជាតិទី២កញ្ញា ក៏ដូចជាអបអរសាទរឆ្នាំប្រធានអាស៊ានរបស់វៀតណាមផងដែរ។

ពិព័រណ៍នេះនឹងប្រារព្ធធ្វើឡើងនាថ្ងៃទី១ កញ្ញា ខាងមុខ ដោយតាំងបង្ហាញរូបថតចំនួន២៣០ផ្ទាំង ដែលត្រូវបានជ្រើសរើសពីរូបថតសរុបជាង១ម៉ឺនផ្ទាំងរបស់បណ្ដាអ្នកនិពន្ធនៃប្រទេសអាស៊ានទាំង១០៕

ប្រតិកម្មទៅវិញ

ផ្សេងៗ