ពិព័រណ៍អន្តរជាតិផ្នែកវេជ្ជសាស្ត្រវៀតណាមឆ្នាំ២០២០

(VOVWORLD) - នៅពិព័រណ៍លើកនេះមានការចូលរួមរបស់ស្ដង់ទំនិញចំនួន៥៥០របស់ អង្គភាពប្រមាណ៤៥០មកពីប្រទេសនិងតំបន់ដែនដីចំនួន៣០។ 

ពិព័រណ៍អន្តរជាតិនៃផ្នែកវេជ្ជសាស្ត្រវៀតណាម (Vietnam Medi-pharm) លើកទី២៧ឆ្នាំ២០២០នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៦ដល់ថ្ងៃទី៩ខែ ឧសភាឆ្នាំ២០២០នៅមណ្ឌលវប្បធម៌មិត្តភាព លេខ៩១វិថី Tran Hung Dao រដ្ឋធានីហាណូយ។

        នៅពិព័រណ៍លើកនេះមានការចូលរួមរបស់ស្ដង់ទំនិញចំនួន៥៥០របស់ អង្គភាពប្រមាណ៤៥០មកពីប្រទេសនិងតំបន់ដែនដីចំនួន៣០។ បណ្ដា សហគ្រាសទាំងអស់បន្តឧទ្ទេសនាមពីការរីកចម្រើន សមិទ្ធផលថ្មីៗនៃផ្នែកវេជ្ជ សាស្ត្រវៀតណាមនិងពិភពលោក ព្រមទាំងឃោសនាគោលជំហរ គោល នយោបាយ ច្បាប់របស់បក្ស រដ្ឋស្ដីពីការងារសុខាភិបាល កិច្ចសហប្រតិបតិ្ត ការវិនិយោគ ក៏ដូចជាស្នាដៃលេចធ្លោនានានៃផ្នែកសុខាភិបាលវៀត ណាមក្នុងប៉ុន្មានឆ្នាំកន្លងទៅផងដែរ។

        ក្នុងរយៈពេលប្រព្រឹត្តទៅពិព័រណ៍ គណៈចាត់តាំងនឹងសហការជាមួយ បណ្ដាក្រសួង ស្ថាប័ន សមាកមន៍និងអង្គភាពទាក់ទិននានា រៀបចំកិច្ច សន្ទនា កិច្ចប្រជុំនិងសិក្ខាសាលាវិទ្យាសាស្ត្រ។ រួមជាមួយគ្នានោះគឺសកម្ម ភាពពិគ្រោះយោបល់ ឃោសនា ផ្សព្វផ្សាយចំណេះដឹងអំពីការថែទាំ សុខភាពសហគមន៍និងការបង្ការប្រឆាំងអាសន្នរោគផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ