ពិព័រណ៍អនឡាញ ” វប្បធម៌កូរ៉េខាងត្បូងនិងអាស៊ាន ២០២០”

(VOVWORLD) - ការតាំងពិព័រណ៍គ្រោងនឹងប្រព្រឹត្តិទៅតាមអនឡាញ ក្នុងរយៈពេល ២ សប្តាហ៍ ចាប់ផ្តើមពីថ្ងៃទី ២ ខែវិច្ឆិកាខាងមុខ។
ពិព័រណ៍អនឡាញ  ” វប្បធម៌កូរ៉េខាងត្បូងនិងអាស៊ាន ២០២០” - ảnh 1 (ប្រភព៖ Shutterstock)

កាលពីថ្ងៃទី ២៧ ខែតុលា ទីភ្នាក់ងារជំរុញពាណិជ្ជកម្ម និងវិនិយោគកូរ៉េខាងត្បូង (KOTRA) បានប្រកាសថានឹងសម្របសម្រួលជាមួយក្រសួងឧស្សាហកម្មពាណិជ្ជកម្មនិងធនធាន  ក្រសួងវប្បធម៌កីឡានិងទេសចរណ៍ និងទីភ្នាក់ងារច្នៃប្រឌិតកូរ៉េខាងត្បូងរៀបចំពិព័រណ៍“ វប្បធម៌កូរ៉េខាងត្បូងនិងអាស៊ាន ២០២០” លើកទី ១១ ។ ការតាំងពិព័រណ៍គ្រោងនឹងប្រព្រឹត្តិទៅតាមអនឡាញ ក្នុងរយៈពេល ២ សប្តាហ៍ ចាប់ផ្តើមពីថ្ងៃទី ២ ខែវិច្ឆិកាខាងមុខ។ នេះជាព្រឹត្តិការណ៍វប្បធម៌លេចធ្លោមួយដែលបានរួមបញ្ចូលគ្នារវាងការផ្សព្វផ្សាយវប្បធម៌កូរ៉េខាងត្បូង (Hallyu) ដូចជា K-pop, K-drama ជាមួយនឹងសកម្មភាពជំរុញការនាំចេញទំនិញប្រើប្រាស់ និងសេវាកម្មទៅកាន់បណ្តាប្រទេសអាស៊ាន ដែលបានចាប់តាំងពីឆ្នាំ ២០១០ មកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ