ពិភពលោកកត់ត្រាករណីឆ្លងវីរុស SARS-CoV-2 ជិត ១៣៦ លានករណី

(VOVWORLD) - គិតត្រឹម ម៉ោង ១ ព្រឹកថ្ងៃទី ១១ ខែមេសា (តាមម៉ោងនៅ UTC) ពិភពលោកបានកត់ត្រាករណីឆ្លងវីរុស SARS-CoV-2 ជិត ១៣៦ លានករណី ដែលបណ្តាលឱ្យមានការឆ្លងជំងឺកូវីដ-១៩ ដែលក្នុង នោះមានមនុស្សជិត ៣ លាននាក់បានស្លាប់។
ពិភពលោកកត់ត្រាករណីឆ្លងវីរុស SARS-CoV-2 ជិត ១៣៦ លានករណី - ảnh 1កន្លែងធ្វើតេស្តជំងឺកូវីដ-១៩ នៅ Assam ប្រទេសឥណ្ឌានាថ្ងៃទី ៨ ខែមេសាឆ្នាំ ២០២១ (រូបថត៖ THX / TTXVN)

យោងតាមទិន្នន័យរបស់គេហទំព័រស្ថិតិ worldometers.info បានឲ្យដឹងថា គិតត្រឹម ម៉ោង ១ ព្រឹកថ្ងៃទី ១១ ខែមេសា (តាមម៉ោងនៅ UTC) ពិភពលោកបានកត់ត្រាករណីឆ្លងវីរុស SARS-CoV-2 ជិត ១៣៦ លានករណី ដែលបណ្តាលឱ្យមានការឆ្លងជំងឺកូវីដ-១៩ ដែលក្នុង នោះមានមនុស្សជិត ៣ លាននាក់បានស្លាប់។

ប្រទេសដែលរងគ្រោះខ្លាំងជាងគេ គឺសហរដ្ឋអាមេរិកដែលមានអ្នកស្លាប់ជាង ៥៧៥.០០០ នាក់ ក្នុងចំណោម មានករណី ឆ្លងជំងឺនេះសរុបជិត ៣២ លានករណី។ បន្ទាប់មកគឺប្រទេសប្រេស៊ីលនិងឥណ្ឌា។

ក្នុងរយៈពេល ២៤ ម៉ោងកន្លងមក ពិភពលោកកតត្រាករណីឆ្លងវីរុស SARS-CoV-2 ចំនួន ៦៥៧.០០០ ពាន់ករណី ដែលភាគច្រើនប្រមូលផ្តុំនៅក្នុងប្រទេសឥណ្ឌា (ជិត ១៥៣ .០០០ ករណី)។ នេះក៏ជាថ្ងៃដែលប្រទេសឥណ្ឌាបានកត់ត្រានូវចំនួន អ្នកឆ្លងថ្មីខ្ពស់ ដែល មិនធ្លាប់មានពីមុនចាប់តាំងពីការផ្ទុះឡើងនៃជំងឺកូវីដ-១៩នៅក្នុងប្រទេសនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ