ព្យុះ Molave បោកបក់យ៉ាងដំណំលើបណ្តាខេត្តភាគកណ្តាលវៀតណាម

(VOVWORLD) -  នារសៀលថ្ងៃទី ២៨ ខែតុលា ព្យុះ Molave បានបោកបក់ចូលដីគោកនៃបណ្តាខេត្ត Quang Nam និង Quang Ngai បណ្តាលឱ្យមានរលកនិងខ្យល់យ៉ាងខ្លាំង។ ដំបូលផ្ទះរាប់រយខ្នងត្រូវរងការបំផ្លាញ ដើមឈើរលំ ហើយអគ្គិសនីត្រូវកាត់ផ្តាច់នៅកន្លែងជាច្រើន។

ព្យុះ Molave បោកបក់យ៉ាងដំណំលើបណ្តាខេត្តភាគកណ្តាលវៀតណាម  - ảnh 1 នារសៀលថ្ងៃទី ២៨ ខែតុលា ព្យុះ Molave បានបោកបក់ចូលដីគោកនៃបណ្តាខេត្ត Quang Nam និង Quang Ngai បណ្តាលឱ្យមានរលកនិងខ្យល់យ៉ាងខ្លាំង។

នារសៀលថ្ងៃទី ២៨ ខែតុលា ព្យុះ Molave បានបោកបក់ចូលដីគោកនៃបណ្តាខេត្ត Quang Nam និង Quang Ngai បណ្តាលឱ្យមានរលកនិងខ្យល់យ៉ាងខ្លាំង។ ដំបូលរាប់រយត្រូវបានបំផ្លាញ់ ដើមឈើរលំ ហើយអគ្គិសនីត្រូវកាត់ផ្តាច់នៅកន្លែងជាច្រើន។

នៅខេត្ត Quang Nam វិញ ខ្យល់បក់និងភ្លៀងធ្លាក់កាន់តែខ្លាំង។ ដើមឈើជាច្រើនត្រូវដួលរលំ អគ្គិសនីត្រូវកាត់ផ្តាច់។ នៅតាមកន្លែងជម្លៀសប្រជាជន អាជ្ញាធរមូលដ្ឋានបានរៀបចំកម្លាំងយាមប្រចាំ ដោយមិនអនុញ្ញាតឱ្យប្រជាជនវិលត្រឡប់ទៅផ្ទះវិញនៅពេលព្យុះមិនទាន់រលាយ។ លោក Nguyen Hong Lai អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Tam Ky ខេត្ត Quang Nam បានឲ្យដឹងថា៖ “ប្រជាជនមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការការពារផ្ទះសម្បែង។ ជាពិសេសយើងបានណែនាំដល់កម្លាំងប៉ូលីសនិងយោធាឱ្យធានានូវសុវត្ថិភាពនៃទ្រព្យសម្បត្តិរបស់ប្រជាជន ដើម្បីប្រជាជននឹងនរចិត្តជម្លៀសចេញពីព្យុះ។ ពោលគឺ យើងខ្ញុំនឹងថែទាំប្រជាជន ដរាបណាព្យុះបានរលាយអស់ទើបឲ្យប្រជាជនវិលត្រឡប់មកផ្ទះវិញ”

ខេត្ត Quang Ngai រងផលការខាតបង់ដំបូងជាច្រើន។ ផ្ទះរាប់រយខ្នងត្រូវប៉ើងរបើកដំបូលហើយដើមឈើរលំបាក់យ៉ាងច្រើន។ ក្រៅពីនោះ អគារសាធារណៈមួយចំនួនទៀតត្រូវរងការខូចខាត។

នៅខេត្ត Phu Yen ចាប់ពីយប់ថ្ងៃទី ២៧ ខែតុលាដល់ព្រឹកថ្ងៃទី ២៨ ខែតុលាមានភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់ ខ្យល់បោកបក់ខ្លាំង ដើមឈើធំៗ ជាច្រើនត្រូវដួលរលំយ៉ាងដំណំ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ