ព្រឹទ្ធសភាហ្វីលីពីនសំដែងការព្រួយបារម្ភអំពីច្បាប់ឆ្មាំសមុទ្ររបស់ចិន

(VOVWORLD) - នាថ្ងៃទី ៥ ខែកុម្ភៈ ព្រឹទ្ធសភាហ្វីលីពីន បានបើកសវនាការលើច្បាប់ឆ្មាំសមុទ្រថ្មីរបស់ចិន និងការខូចខាតដែលបង្កឡើងដោយនាវាចិននៅសមុទ្រខាងកើត។
ព្រឹទ្ធសភាហ្វីលីពីនសំដែងការព្រួយបារម្ភអំពីច្បាប់ឆ្មាំសមុទ្ររបស់ចិន - ảnh 1ព្រឹទ្ធសភាហ្វីលីពីន (រូបថត៖ Manila Buletin)

កិច្ចប្រជុំនេះមានការចូលរួមពីរដ្ឋមន្រ្តីការបរទេស រដ្ឋមន្រ្តីក្រសួងការពារជាតិ រដ្ឋមន្ត្រីក្រសួងបរិស្ថាននិងធនធានធម្មជាតិ និងបញ្ជាការដ្ឋានដែនសមុទ្រនៃប៉ូលីសជាតិហ្វីលីពីន រូមទាំងសមាជិកព្រឹទ្ធសភារបស់ប្រទេសនេះផងដែរ។

នៅក្នុងកិច្ចប្រជុំនេះ លោកព្រឹទ្ធសមាជិក Francis Tolentino បានសម្តែងការព្រួយបារម្ភអំពីច្បាប់ឆ្មាំសមុទ្រថ្មីរបស់ចិន ដែលអនុញ្ញាតឱ្យកម្លាំងឆ្មាំសមុទ្រប្រើប្រាស់អាវុធប្រឆាំងនឹងនាវាបរទេសនៅក្នុងដែនទឹក ដែលជាអ្វីគេហៅថាតំបន់ដែនសមុទ្រចំណុះសិទ្ធិយុត្តាធិការរបស់ប្រទេសចិន។ ច្បាប់នេះក៏អនុញ្ញាតឱ្យសមាជិកនៃកន្លាំងឆ្មាំសមុទ្រ អាចបំផ្លាញសំណង់ដែលសាងសង់ដោយជនបរទេសនៅលើតំបន់ថ្មប៉ប្រះទឹក ដែលទីក្រុងប៉េកាំងប្រកាសអធិបតេយ្យភាពភាគច្រើនលើទំហំផ្ទៃដីសមុទ្រខាងកើត និងត្រួតពិនិត្យនាវាបរទេសដែលចូលមកក្នុងដែនសមុទ្រនេះផងដែរ។

នៅក្នុងកិច្ចប្រជុំនេះដែរ គណៈកម្មាធិការទំនាក់ទំនងកិច្ចការបរទេសនៃព្រឹទ្ធសភាហ្វីលីពីន ក៏បានពិភាក្សាគ្នាអំពីសេចក្តីសម្រេចចិត្តលេខ ៣៦៩ នៃព្រឹទ្ធសភា ដែលក្នុងនោះ បានអំពាវនាវស្ថាប័ននីតិប្រតិបត្តិ ឲ្យដាក់សម្ពាធផ្នែកច្បាប់និងការទូតទៅលើរដ្ឋាភិបាលចិនឱ្យបញ្ឈប់រាល់សកម្មភាពបំផ្លាញអេកូទេសចរណ៍នៅសមុទ្រហ្វីលីពីនខាងលិច និងត្រូវសងសំណងវិញសម្រាប់ការខូចខាតដែលបណ្តាលមកពីប្រទេសចិនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ