ព្រឹទ្ធសភាអេស្ប៉ាញយល់ព្រមឲ្យថ្នាក់ដឹកនាំ Catalonia ពិភាក្សាអំពីមាត្រាទី១៥៥ នៃរដ្ឋធម្មនុញ្ញ

(VOVWORLD) -ថ្លែងមតិជាមួយប្រព័ន្ធសារព័ត៌មានអេស្ប៉ាញនាថ្ងៃទី២៤តុលា អនុប្រធានព្រឹទ្ធ សភា លោក Pedro Sanz បានឲ្យដឹងថា ត្រៀមខ្លួនជាស្រេចដើម្បីអភិបាលតំបន់ Catalonia ចូលរួមការពិភាក្សាជាមួយព្រឹទ្ធសភា ស្តីពីការអនុវត្តមាត្រាទី១៥៥នៃរដ្ឋធម្មនុញ្ញរបស់ប្រទេសនេះ សំដៅបញ្ឈប់សិទ្ធិស្វយ័តរបស់រដ្ឋអំណាចតំបន់ Catalonia បណ្តេញអភិបាលចេញពីដំណែង ព្រមទាំងប្រគល់សិទ្ធិត្រួតពិនិត្យទៅ លើស្ថាប័នសំខាន់ៗរបស់ Madrid។ 

មុននោះ ក្នុងថ្ងៃដដែល អ្នកនាំពាក្យរដ្ឋាភិបាលអេស្ប៉ាញ Inigo Mendez de Vigo បានព្រមានថា ក្នុងករណីចំាបាច់ រដ្ឋអំណាចកណ្តាលនឹងប្រើប្រាស់អំពើហឹង្សា ដើម្បីប្រឆាំងបាតុកម្មដែលគំរាមកំហែងសណ្តាប់ធ្នាប់សាធារណនៅតំបន់ស្វយ័ត្ន Catalonia ដែរ៕

ព្រឹទ្ធសភាអេស្ប៉ាញយល់ព្រមឲ្យថ្នាក់ដឹកនាំ Catalonia ពិភាក្សាអំពីមាត្រាទី១៥៥ នៃរដ្ឋធម្មនុញ្ញ - ảnh 1 អភិបាលរដ្ឋ Catalonia លោក Carles Puigdemont

ប្រតិកម្មទៅវិញ

ផ្សេងៗ