ព័រទុយហ្គាលអាចចាកចេញពីកម្មវិធីជួយឧបត្ថម្ភអន្តរជាតិនាខែឧសភាខាងមុខ

ព័រទុយហ្គាលអាចចាកចេញពីកម្មវិធីជួយឧបត្ថម្ភអន្តរជាតិនាខែឧសភាខាងមុខ - ảnh 1
ព័រទុយហ្គាលអាចចាកចេញពីកម្មវិធីជួយឧបត្ថម្ភអន្តរជាតិនាខែឧសភាខាងមុខ (Image: Vietnam+)

(VOVworld) – ព័រទុយហ្គាលដែលកំពុងទទួលបានប្រាក់ជំនួយឧបត្ថម្ភអន្តរជាតិ ចំនួន
៧៨ ពាន់លានអឺរ៉ូពីក្រុមម្ចាស់បំណុលចំនួន ៣ (EU ECB និង IMF) អាចចាកចេញ
ពីកម្មវិធីនេះនាខែ ឧសភា ខាងមុខ។ អនុប្រធានសភាអឺរ៉ុប លោក Othmar Karas បាន
អះអាងថា៖ កម្មវិធីជួយឧបត្ថម្ភរបស់ Lisbon អាចបញ្ឈប់ នាថ្ងៃទី ១៧ ឧសភា មុន
កាលកំណត់ ១ ខែ ដែលគ្រោងបញ្ឈប់ នាខែ មិថុនា ឆ្នាំ ២០១៤។ តាមលោក Karas ព័រទុយហ្គាលបានរួចផុតពីវិបត្តិសេដ្ឋកិច្ចពីត្រីមាសទី ២ ឆ្នាំ ២០១៣។ មុននោះ លោក 
Karas បានទៅបំពេញទស្សនកិច្ចនៅព័រទុយហ្គាលដើម្បីសហការជាមួយក្រុម “ម្ចាស់
បំណុលចំនួន ៣” ដើម្បីវាយតំលៃ សកម្មភាពសេដ្ឋកិច្ចនៃប្រទេសនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ