ព្រះមហាក្សត្សថៃ Vajiralongkorn ឡើងសោយរាជ្យនាចុងឆ្នាំ ២០១៧


ព្រះមហាក្សត្សថៃ Vajiralongkorn ឡើងសោយរាជ្យនាចុងឆ្នាំ ២០១៧ - ảnh 1
ព្រះមហាក្សត្សថៃ Vajiralongkorn ឡើងសោយរាជ្យនាចុងឆ្នាំ ២០១៧ (VNA)

(VOVworld) – ឧបនាយករដ្ឋមន្ត្រីថៃ លោក Wissanu Krea-ngam នាថ្ងៃទី ២១ មេសា បានឲ្យដឹងថា៖ ពិធីឡើងសោយរាជ្យរបស់ព្រះមហាក្សត្រ Vajiralongkorn នឹងប្រារព្ធឡើងនាចុងឆ្នាំ ២០១៧ នេះ បន្ទាប់ពីពិធីរំលាយ ព្រះសពព្រះមហាក្សត្រថៃ Bhumibol Abdulaydej។ មុននេះ បណ្ដាទីភ្នាក់ងារសារ​ព័ត៌មានថៃនិងអន្តរជាតិបានដកស្រង់ប្រភពព័ត៌មានសម្ងាត់ថា៖ ពិធីរំងាយព្រះ សពព្រះមហាក្សត្រ Bhumibol Abdulaydej អាចប្រារព្ធឡើងនាចុងខែតុលា។ ពិធី ឡើងសោយរាជ្យរបស់ព្រះមហាក្សត្រថ្មីត្រូវបានចាត់ទុកជាការគូសសម្គាល់នូវ ការស្តារឡើងវិញសកម្មភាពនយោបាយសង្គមបន្ទាប់ពី ១ ឆ្នាំកាន់ទុក្ខព្រះមហា ក្សត្រ Bhumibol Abdulaydej។ បន្ទាប់នោះ ថៃនឹងរៀបចំការបោះឆ្នោតសកលនា ចុងឆ្នាំ ២០១៨ ខាងមុខ។ នាយករដ្ឋមន្ត្រីថៃ លោក Prayut Chan-Ocha បានឲ្យ ដឹងថា៖ បទហាមឃាត់ប្រមូលផ្តុំនយោបាយនឹងត្រូវបានលុបចោលក្នុងពេលដែល ព្រះមហាក្សត្រថ្មីឡើងសោយរាជ្យ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ