ពលរដ្ឋវៀតណាមជិត ៣០០ នាក់ពីប្រទេសថៃបានវិលត្រឡប់មកស្រុកកំណើតវិញប្រកបដោយសុវត្ថិភាព

(VOVWORLD) -  ស្ថាប័នមានសមត្ថកិច្ចនានារវាងវៀតណាមនិងថៃបានសហការគ្នាដើម្បីរៀបចំជើងហោះហើរដឹកពលរដ្ឋវៀតណាមជិត ៣០០ នាក ពីប្រទេសថៃឲ្យវិលត្រឡប់មកវៀតណាមវិញ ហើយបានចុះចតនៅប្រទេស  វៀតណាមប្រកបដោយសុវត្ថិភាព។
ពលរដ្ឋវៀតណាមជិត ៣០០ នាក់ពីប្រទេសថៃបានវិលត្រឡប់មកស្រុកកំណើតវិញប្រកបដោយសុវត្ថិភាព - ảnh 1 ពលរដ្ឋវៀតណាមជិត ៣០០ នាក់ពីប្រទេសថៃបានវិលត្រឡប់មកស្រុកកំណើតវិញប្រកបដោយសុវត្ថិភាព (រូបថត៖ T.T)

នាថ្ងៃទី ១៨ ខែឧសភា ស្ថាប័នមានសមត្ថកិច្ចវៀតណាមស្ថានទូត វៀតណាមប្រចាំនៅថៃក្រុមហ៊ុនអាកាស ចរណ៍ជាតិវៀតណាម និងស្ថាប័នមានសមត្ថកិច្ចរបស់ថៃបានសហការគ្នាដើម្បីរៀបចំជើងហោះហើរដឹកពលរដ្ឋ វៀតណាមជិត ៣០០ នាក ពីប្រទេសថៃឲ្យវិលត្រឡប់មកវៀតណាមវិញ ហើយបានចុះចតនៅប្រទេសវៀតណាមប្រកប ដោយសុវត្ថិភាព។

នេះគឺជាពលរដ្ឋដែលជួបការលំបាក រួមមានក្មេងជំទង់មានអាយុក្រោម ១៨ឆ្នាំ និស្សិតគ្មានកន្លែងស្នាក់នៅដោយសារសាលារៀននិងអន្តេវាសិកដ្ឋានបិទទ្វារ មនុស្សចាស់ជរា និងករណីជួបការលំបាកពិសេសផ្សេងៗទៀតដោយជំងឺ Covid-19 ជាដើម។ ជើងហោះហើរនេះត្រូវបានធានាយ៉ាងម៉ឹងម៉ាត់ស្តីពីសន្តិសុខសុវត្ថិភាព និងបទប្បញ្ញត្តិស្តីពីការបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង។ បន្ទាប់ពីចុះចតប្រកបដោយសុវត្ថិភាព អ្នកដំណើរទាំងអស់ក៏ត្រូវបានពិនិត្យសុខភាពនិងដាក់នៅដាច់ដោយឡែកស្របតាមបទបញ្ជាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ