ភ្ញៀវទេសចរជាង ៦ ម៉ឹននាក់មកទស្សនា កេរិ៍្តដំណែលជាតិពិសេស Ngu Hanh Son

(VOVWORLD) - នាដើមឆ្នាំ ២០១៩ រមនីយដ្ឋាន Ngu Hanh Son ដ៏ល្បីល្បាញនៅទីក្រុង  Da Nang បានទទួលវិញ្ញាបនប័ត្ររៀបចំណាត់ថ្នាក់ស្តីពីកេរិ៍ដំណែលជាតិពិសេស។
ភ្ញៀវទេសចរជាង ៦ ម៉ឹននាក់មកទស្សនា កេរិ៍្តដំណែលជាតិពិសេស Ngu Hanh Son - ảnh 1 កេរិ៍្តដំណែលជាតិពិសេស Ngu Hanh Son

បន្ទាប់ពីព្រឹត្តការណ៏សំខាន់ៗនេះ រមនីយដ្ឋាន Ngu Hanh Son បានទាក់ទាញភ្ញៀវទេសចរជាច្រើនមកទស្សនា ហើយក្នុងរយៈពេលប៉ុន្មានថ្ងៃនៃពិធីបុណ្យតេតកន្លងទៅ មានភ្ញៀវទេសចរជាង ៦០.០០០ នាក់បានមកទស្សនានៅទីនេះផងដែរ។ លោកស្រី Vo Thi Phuong ដែលជាភ្ញៀវទេសចរមកពី Nam Dinh បានឲ្យដឹងថា៖

 "ជារៀងរាល់ឆ្នាំ គ្រួសាររបស់នាងខ្ញុំបានមកនៅទីនេះ ដើម្បីទស្សនាវត្ត បុរាណនៅ Ngu Hanh Son ព្រមទាំងបួងសួងសូមឲ្យទទួលបាននូវសេចក្តីសុខជូនដល់គ្រប់គ្រួសារ ក៏ដូចជាសម្រេចឲ្យបាននូវអ្វីៗដ៏ល្អគ្រប់ប្រការផងដែរ»។

       រមនីយដ្ឋាន Ngu Hanh Son ជាកន្លែងដ៏ល្បីឈ្មោះនៅទីក្រុង Da Nang។ នាឆ្នាំ ២០១៩ រមនីយដ្ឋាន Ngu Hanh Son បានដាក់ចេញគោលដៅនឹងទទួលបានភ្ញៀវទេសចរប្រមាណ ២ លាននាក់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ