ភ្ញៀវទេសចរប្រមាណ១លាននាក់មកទស្សនាមហោស្រពផ្កានិទាឃរដូវនៅទីក្រុង ហូជីមិញ

(VOVWORLD) - ក្រោយរយៈពេល១២ថ្ងៃប្រព្រឹត្តទៅ នាយប់ថ្ងៃទី១០ ខែកុម្ភៈ មហោស្រពផ្កា និទាឃរដូវឆ្នាំកុរ ឯកស័ក ២០១៩ នៃទីក្រុងហូជីមិញ បានបិទបញ្ចប់នៅឧទ្យាន Tao Dan។

ដោយមានការតាំងបង្ហាញផ្កាស្រស់ស្អាតគ្រប់ប្រភេទនោះ បានជា មហោស្រពផ្កានិទាឃរដូវឆ្នាំនេះទាក់ទាញការចូលរួមទស្សនារបស់ភ្ញៀវប្រមាណ ១លាននាក់ក្នុងឱកាសបុណ្យតេតប្រពៃណីជាតិ។         ភ្ញៀវទេសចរភាគច្រើនបានសម្ដែងនូវការពេញចិត្តចំពោះការផ្លាស់ប្ដូរគួរ អោយចាប់អារម្មណ៍ ចាប់តាំងពីរបៀបតុបតែងរហូតដល់ទ្រង់ទ្រាយនៃមហោស្រព ផ្កានិទាឃរដូវឆ្នាំនេះ។ លោកស្រី Huynh Kim Phuong ពលរដ្ឋម្នាក់នៅទីក្រុង ហូជីមិញ បានសំណេះសំណាលថា៖

        “មហោស្រពផ្កានិទាឃរដូវឆ្នាំនេះស្អាតជាងហើយក៏សម្បូរបែបជាងឆ្នាំមុន។ មានផ្កាស្រស់ស្អាតគ្រប់ប្រភេទ ហើយរបៀបតុបតែងក៏ស្អាតដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ