ភាពតានតឹងកើនឡើងនៅព្រំដែនរវាងស៊ែប៊ីនិងតំបន់ដែនដីកូសូវ៉ូ

(VOVWORLD) - បច្ចុប្បន្ន ស៊ែប៊ីក៏បានដាក់ពង្រាយរថពាសដែកជាច្រើនគ្រឿងនៅតំបន់នេះ ក្នុងការឆ្លើយតបទៅនឹងបទបញ្ជាថ្មីរបស់កូសូវ៉ូ ចំពោះយានយន្តដែលមានស្លាកលេខចុះបញ្ជីនៅស៊ែប៊ី។
ភាពតានតឹងកើនឡើងនៅព្រំដែនរវាងស៊ែប៊ីនិងតំបន់ដែនដីកូសូវ៉ូ - ảnh 1កម្លាំងប៉ូលីសតំបន់ដែនដីកូសូវ៉ូយាមនៅតំបន់ច្រកទ្វារព្រំដែន Jarinje កាលពីថ្ងៃទី២០ កញ្ញា ឆ្នាំ២០២១។ (រូបថត៖ AFP/TTXVN)

កងកម្លាំងអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) នៅថ្ងៃទី ២៧ ខែកញ្ញាបានបង្កើនការយាមល្បាតនៅតាមផ្លូវប្រសព្វជិតព្រំដែនរវាងស៊ែប៊ីនិងទឹកដីកូសូវ៉ូ(Kosovo) ក្នុងបរិបទដែលមានភាពតានតឹងកើនឡើងនៅក្នុងតំបន់ នាពេលថ្មីៗនេះ។ បច្ចុប្បន្ន ស៊ែប៊ីក៏បានដាក់ពង្រាយរថពាសដែកជាច្រើនគ្រឿងនៅតំបន់នេះ ក្នុងការឆ្លើយតបទៅនឹងបទបញ្ជាថ្មីរបស់កូសូវ៉ូ ចំពោះយានយន្តដែលមានស្លាកលេខចុះបញ្ជីនៅស៊ែប៊ី។

រូបភាពដែលប្រព័ន្ធផ្សព្វផ្សាយទទួលបានបង្ហាញថា រថពាសដែករបស់ណាតូបានចូលទៅជិតរបងឡានដឹកទំនិញនិងយានយន្តផ្សេងទៀតនៅតំបន់ព្រំដែនរវាងកូសូវ៉ូ និងស៊ែប៊ី ខណៈដែលយន្តហោះចម្បាំងស៊ែប៊ីក៏ធ្វើសកម្មភាពនៅទីនេះផងដែរ។ ទីក្រុងបែលក្រាដ(Belgrade)ក៏បានដាក់ពង្រាយរថពាសដែកចំនួន៤គ្រឿងនៅតំបន់ជិតព្រំដែននេះ។

ភាពតានតឹងផ្ទុះឡើងបន្ទាប់ពីរដ្ឋបាលកូសូវ៉ូ តម្រូវឲ្យយានយន្តទាំងអស់ដែលមានស្លាកលេខស៊ែប៊ី ត្រូវមានស្លាក់លេខបណ្តោះអាសន្ន ចេញដោយកូសូវ៉ូនៅច្រកព្រំដែន មុនពេលត្រូវបានអនុញ្ញាតឱ្យឆ្លងកាត់តំបន់នេះ។ ណាតូនិងសហភាពអឹរ៉ុបបានអំពាវនាវឲ្យភាគីទាំងពីរមានការអត់ធ្មត់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ