ភារធារីអាមេរិកវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងតួនាទីជាប្រធានអាស៊ាន

(VOVWORLD) - អ្នកការទូតអាមេរិករូបនេះបានវាយតម្លៃថា អាណត្តិប្រធានអាស៊ានឆ្នាំ ២០២០របស់វៀតណាមគឺជា “ឱកាសដើម្បីបង្កើនកិច្ចសហប្រតិបត្តិការនិង ការតភ្ជាប់ក្នុងតំបន់”។ 
ភារធារីអាមេរិកវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងតួនាទីជាប្រធានអាស៊ាន - ảnh 1រដ្ឋមន្រ្តីការបរទេសអាមេរិកលោក Mike Pompeo ថ្លែងនៅកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន-អាមេរិក។ (រូបថត៖ TTXVN) 

ភារធារីអាមេរិកប្រចាំនៅអាស៊ានលោកស្រី Melissa A. Brown បាន អះអាងថា វ៉ាស៊ីនតោនវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់វៀត ណាមក្នុងតួនាទីជាប្រធានអាស៊ាន ក្នុងអំឡុងពេលពោរពេញទៅដោយការ លំបាកសាកល្បងដែលបង្កឡើងដោយជម្ងឺ Covid-19។

អ្នកការទូតអាមេរិករូបនេះបានវាយតម្លៃថា អាណត្តិប្រធានអាស៊ានឆ្នាំ ២០២០របស់វៀតណាមគឺជា “ឱកាសដើម្បីបង្កើនកិច្ចសហប្រតិបត្តិការនិង ការតភ្ជាប់ក្នុងតំបន់”។ លោកស្រី Melissa ចាត់ទុកថា អាស៊ានកំពុងបង្ហាញ បាននូវប្រសិទ្ធភាពរបស់ខ្លួន នៅពេលដែលប្រទេសសមាជិកទាំងអស់បាន ឯកភាពគ្នាហើយមានសម្លេងរួមស្ដីពីបញ្ហាប្រឈមខាងសេដ្ឋកិច្ចនិងសន្តិ សុខក្នុងតំបន់។

លោកស្រីភារធារី Melissa សង្ឃឹមថា ក្រោមការដឹកនាំរបស់វៀត ណាមក្នុងឆ្នាំនេះអាស៊ាននឹងរួមគ្នាជំនះពុះពារលើបញ្ហាប្រឈមជាបន្ទាន់ក្នុងតំបន់ដូចជាសន្តិសុខនាវាចរណ៍ ឧក្រិដ្ឋកម្មឆ្លងដែន ភេរវកម្ម វិបត្តិមនុស្ស ធម៌ និងកិច្ចការពារសិទ្ធិរបស់ក្រុមមនុស្សងាយរងគ្រោះបំផុត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ