"ភ្លេងមហោរីសន្តិភាព" លើកតម្កើងសេចក្តីស្រឡាញ់សន្តិភាពរបស់ប្រជាជនហាណូយ

(VOVWORLD) - កម្មវិធីសិល្បៈពិសេស "ភ្លេងមហោរីសន្តិភាព " ដោយវិទ្យុនិងទូរទស្សន៍ហាណូយ បានប្រព្រឹត្តទៅនាយប់ថ្ងៃទី ៩ ខែកក្កដានៅទីក្រុងហាណូយ ដើម្បី   លើកតម្កើងសេចក្ដីស្រឡាញ់សន្តិភាពរបស់ប្រជាជនហាណូយតាមរយៈដំណាក់កាលប្រវត្តិសាស្ត្រនានា។
 "ភ្លេងមហោរីសន្តិភាព" លើកតម្កើងសេចក្តីស្រឡាញ់សន្តិភាពរបស់ប្រជាជនហាណូយ

នេះគឺជាសកម្មភាពមួយ ដើម្បីរំលឹកខួបអនុស្សាវរីយ៍លើកទី ២០ដែលទីក្រុងហាណូយទទួលបានកិត្តិនាមជា "ទីក្រុងដើម្បីសន្តិភាព" ដែលបានផ្តល់ជូនដោយអង្គការវិទ្យាសាស្ត្រនិងអប់រំរបស់អង្គការសហប្រជាជាតិ។ កម្មវិធីនេះត្រូវបានរៀបចំឡើងយ៉ាងផ្ចិតផ្ចង់ដោយមានការរួមបញ្ចូលគ្នារវាងប្រពៃណី - សម័យទំនើប ដោយចង្វាក់រាំភ្លេងពិសេស ដែលនាំមកនូវអារម្មណ៍ដ៏សម្បាយរីករាយដល់ទស្សនិកជន ហើយឈុតសម្តែងទាំងនេះបានបង្ហាញពីរូបភាពទីក្រុងហាណូយមួយប្រកបដោយសុខសន្តិភាព និងរ៉ូមែនទិកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ