ម៉ិកស៊ិកកាណាដាឯកភាពជំរុញ NAFTA ជំនាន់ថ្មី

(VOVWORLD) - នាថ្ងៃទី ១៣ មេសា នៅខាងក្រៅសន្និសីទកំពូលទ្វីបអាមេរិកលើកទី ៨ (OAS) ប្រធានាធិបតីម៉ិកស៊ិក លោក Enrique Pena និងនាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau បានឯកភាពជំរុញបណ្ដាក្រុមចរចារបច្ចេកទេសដើម្បី ទទួលឲ្យបានការបោះជំហានទាក់ទិនដល់ជំពូកមួយចំនួននៅមានការខ្វែងគំនិតក្នុងដំណើរការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីតំបន់អាមេរិកខាងជើង (NAFTA) រួមមាន អាមេរិក ម៉ិកស៊ិក និងកាណាដា ដោយមានគោលដៅទទួលឲ្យបានកិច្ចព្រមព្រៀងមួយដែលនាំមកនូវផលប្រយោជន៍សំរាប់ភាគីទាំងឡាយ។ 

ម៉ិកស៊ិកកាណាដាឯកភាពជំរុញ NAFTA ជំនាន់ថ្មី - ảnh 1 ម៉ិកស៊ិកកាណាដាឯកភាពជំរុញ NAFTA ជំនាន់ថ្មី

នាថ្ងៃទី ១៣ មេសា នៅខាងក្រៅសន្និសីទកំពូលទ្វីបអាមេរិកលើកទី ៨ (OAS) ប្រធានាធិបតីម៉ិកស៊ិក លោក Enrique Pena និងនាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau បានឯកភាពជំរុញបណ្ដាក្រុមចរចារបច្ចេកទេសដើម្បី ទទួលឲ្យបានការបោះជំហានទាក់ទិនដល់ជំពូកមួយចំនួននៅមានការខ្វែងគំនិតក្នុងដំណើរការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីតំបន់អាមេរិកខាងជើង (NAFTA) រួមមាន អាមេរិក ម៉ិកស៊ិក និងកាណាដា ដោយមានគោលដៅទទួលឲ្យបានកិច្ចព្រមព្រៀងមួយដែលនាំមកនូវផលប្រយោជន៍សំរាប់ភាគីទាំងឡាយ។ នាថ្ងៃដដែលប្រធានាធិបតីម៉ិកស៊ិក លោក Enrique Pena បានទទួលយកការធ្តើមឡើងពីភាគីអាមេរិកអំពីកិច្ចប្រជុំជាមួយអនុប្រធានាធិបតីអាមេរិក លោក  Mike Pence ក្នុង ក្របខ័ណ្ឌ OAS លើកទី ៨ នេះសំដៅពិភាក្សាអំពីស្ថានភាពបច្ចុប្បន្ននិងយថាទស្សន៍ទំនាក់ទំនងទ្វេភាគី៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ