មជ្ឈដ្ឋានមន្ត្រីការណាដាជឿជាក់ទៅលើសក្កានុភាពនិងយថាទស្សន៍សហប្រតិបត្តិការជាមួយវៀតណាម

(VOVWORLD) -ចំពោះមុខដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc នៅប្រទេសកាណាដានិងចូលរួមសន្និសីទកំពូលនៃក្រុមប្រទេសដែលមានខឿនឧស្សាហកម្មអភិវឌ្ឍន៍នាំមុខពិភពលោក (G7)នោះ អ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំនៅកាណាដាបានធ្វើកិច្ចសម្ភាសន៍ជាមួយលោក Donald Bobiash ឧបការីររបស់អនុរដ្ឋមន្ត្រីការបរទេសកាណាដា។

លោក Donald Bobiash ទទួលបន្ទុកទំនាក់ទំនងជាមួយតំបន់អាស៊ី-ប៉ាស៊ីហ្វិកនៃក្រសួងការបរទេសកាណាដា។ លោករូបនេះក៏បានធ្លាប់អញ្ជើញមកបំពេញទស្សនកិច្ចនៅវៀតណាមជាច្រើនលើកច្រើនសារក្នុងតួនាទីផ្សេងគ្នាផងដែរ។

ក្នុងជំនួបនេះ ឧបការីរបស់អនុរដ្ឋមន្ត្រីការបរទេស Donald Bobiash បានវាយតម្លៃខ្ពស់ចំពោះរាល់ឱកាសនិងកិច្ចសហប្រតិបត្តិការរវាងកាណាដាជាមួយវៀតណាម។ ស្តីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម លោក Donald Bobiash បានចាត់ទុកថា វៀតណាម “មានឱកាសធំធេងដើម្បីក្លាយទៅជាទីផ្សារសម្រាប់ទំនិញរបស់កាណាដា”។ បច្ចុប្បន្ននេះ ទំហ៊ុំពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាមនិងកាណាដាទទួលបានជាង៦ពាន់លានដុល្លារកាណាដា (CAD) ហើយវៀត ណាមជាទីផ្សារសំខាន់សម្រាប់ផលិតផលពីកាណាដា។ ផ្ទុយទៅវិញ កាណាដាក៏បាននាំចូលផលិតផលជាច្រើនទៀតពីវៀតណាម ដូចជាទូរស័ព្ទចល័តនិងឧបករណ៍អេឡិចត្រូនិក។ លោករូបនេះបន្តអះអាងថា ប្រទេសទាំងពីរកំពុងមានទំនាក់ទំនងពាណិជ្ជកម្មយ៉ាងល្អប្រសើរជាងពេលណាៗទាំងអស់។

មិនត្រឹមតែជឿជាក់លើសក្កានុភាពដែលមានស្រាប់របស់ប្រទេសទាំងពីរប៉ុណ្ណោះទេ មន្ត្រីការទូតកាណាដាថែមទាំងសង្កត់ធ្ងន់ថា កិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) ដែលទាំងវៀតណាមនិងកាណាដាជាសមាជិកនោះនឹង បើកចេញឱកាសជាច្រើនសម្រាប់ប្រទេសទាំងពីរ។

លោក Donald Bobiash បានគូសបញ្ជាក់ថា ការដែលនាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc ចូលរួមសន្និសីទកំពូលក្រុម G7 តាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីកាណាដា លោក Trudeau នោះ នឹងជួយបើកទូលាយថែមទៀតកិច្ចសហប្រតិបត្តិការទ្វេភាគី ព្រោះថា ប្រធានបទដែលបានលើកមកពិភាក្សានៅក្នុងសន្និសីទ Charlevoix គឺសុទ្ធតែសំខាន់ នឹងជះឥទ្ធិពលទៅលើប្រទេសទាំងអស់លើពិភពលោក មិនត្រឹមតែកាណាដាឬប្រទេសជាសមាជិក G7 នោះទេ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ