មជ្ឈដ្ឋានមន្រ្តីអ៊ីរ៉ង់ព្រមានអំពីលទ្ធភាពដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរ

(VOVWORLD) - នាថ្ងៃទី ១៣ ខែឧសភា ប៉ុស្តិ៍ទូរទស្សន៍អ៊ីរ៉ង់ Press TV បានដកស្រង់សម្តីអ្នកនាំពាក្យរបស់អង្គការថាមពលបរមាណូអ៊ីរ៉ង់ លោក Behrouz Kamalvandi បានឲ្យដឹងថា ប្រទេសនេះអាចដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរដែលបានចុះហត្ថលេខានាឆ្នាំ ២០១៥ ជាមួយក្រុម P5 + 1 (រួមមានអង់គ្លេស បារាំង   អាមេរិក រុស្ស៊ី ចិន និងអាឡឺម៉ង់) ប្រសិនបើបញ្ហានុយក្លេអ៊ែររបស់អ៊ីរ៉ង់ត្រូវបានលើកយកមកពិភាក្សាឡើងវិញនៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។
មជ្ឈដ្ឋានមន្រ្តីអ៊ីរ៉ង់ព្រមានអំពីលទ្ធភាពដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរ - ảnh 1 អ្នកនាំពាក្យរបស់អង្គការថាមពលបរមាណូអ៊ីរ៉ង់ លោក Behrouz Kamalvandi

យោងតាមលោក Kamalvandi បានឲ្យដឹងថា ប្រទេសអ៊ីរ៉ង់អាចអនុវត្តវិធានការផ្សេងៗគ្នាមួយចំនួន ក្នុងនោះមានការដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរនាឆ្នាំ ២០១៥ ប្រសិនបើបញ្ហានុយក្លេអ៊ែររបស់ប្រទេសនេះត្រូវបានលើកឡើងសារជាថ្មីម្តងទៀតនៅក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ លោកក៏បានសង្កត់ធ្ងន់ថា នៅពេលនោះកិច្ចព្រមព្រៀងនេះនឹងត្រូវបញ្ចប់ហើយទុកជា     មោឃៈបន្តទៀតឡើយ។ លោក Kamalvandi បានក្រើនរំលឹកថា សេចក្តីសម្រេចចិត្តស្តីពីការព្យួរកិច្ចសន្យាដោយស្ម័គ្រចិត្តមួយចំនួននៅក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ គឺសំដៅបង្កលក្ខណៈងាយស្រួលដល់ភាគីអឺរ៉ុបមានពេលវេលា អនុលោមតាមកាតព្វកិច្ចនៃការប្តេជ្ញារបស់ខ្លួន ព្រមទាំងតម្រង់ទិសសំរាប់កិច្ចព្រមព្រៀងអន្តរជាតិនេះឱ្យវិលត្រឡប់តាមគន្លងដ៏ត្រឹមត្រូវវិញផងដែរ។

ប្រតិកម្មទៅវិញ

ផ្សេងៗ