មជ្ឈមណ្ឌលព្រមានរលកយក្សស៊ូណាមីនៅសមុទ្រខាងកើតបានបានដាក់ឲ្យដំណើរការជាផ្លូវការ

(VOVWORLD) -ដោយការទទួលយកទិន្នន័យជាក់ស្តែងពីស្ថានីយ៍ត្រួតពិនិត្យរញ្ជួយដីជាង ៦០០ កន្លែង រួមទាំង ស្ថានីយ៍ ចំនួន ៥៣០ នៅប្រទេសជាច្រើននោះ មជ្ឈមណ្ឌលព្រមានរលកយក្សស៊ូណាមីនៅសមុទ្រខាងកើតអាចធ្វើការព្យាករណ៍អំពីតួរលេខដ៏សំខាន់ នៃការរញ្ជួយដី ក្នុងរយៈពេល ៣-៥ នាទី។

នាថ្ងៃទី ៥ ខែវិច្ឆិកា មជ្ឈមណ្ឌលព្រមានរលកយក្សស៊ូណាមីនៅសមុទ្រខាងកើត ដែលសម្របសម្រួលដោយមជ្ឈមណ្ឌលព្យាករណ៍បរិស្ថានសមុទ្រជាតិចិន ត្រូវបានដាក់ឲ្យដំណើរការជាផ្លូវការ។ មជ្ឈមណ្ឌលនេះបានផ្តល់សេវាកម្មឃ្លាំមើល និង ព្រមានរលកយក្សស៊ូណាមិ ២៤/២៤ ម៉ោង ដល់ ប្រទេសចំនួន ៩ ដែលរួមមាន ចិន ប្រ៊ុយណេ កម្ពុជា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សឹង្ហបូរី ថៃ និងវៀតណាម។

ដោយការទទួលយកទិន្នន័យជាក់ស្តែងពីស្ថានីយ៍ត្រួតពិនិត្យរញ្ជួយដីជាង ៦០០ កន្លែង រួមទាំង ស្ថានីយ៍ ចំនួន ៥៣០ នៅប្រទេសជាច្រើននោះ មជ្ឈមណ្ឌលព្រមានរលកយក្សស៊ូណាមីនៅសមុទ្រខាងកើតអាចធ្វើការព្យាករណ៍អំពីតួរលេខដ៏សំខាន់ នៃការរញ្ជួយដី ក្នុងរយៈពេល ៣-៥ នាទី។ ក្រៅពីនេះ ដោយសារមានប្រព័ន្ធវិភាគព័ត៌មានរលកយក្សស៊ូណាមីដ៏ឆ្លាតវៃ បានជាមជ្ឈមណ្ឌលព្រមានរលកយក្សស៊ូណាមីនៅសមុទ្រខាងកើតអាចចេញការព្រមានពីរលកយក្សស៊ូណាមិក្នុងរយៈពេល ១០ នាទីបន្ទាប់ពីកើតមានការរញ្ជួយដីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ