មជ្ឈឹមសមាគមន៍កាកបាទក្រហមវៀតណាមផ្ដល់ជំនួយជូនដល់ប្រជាជនខេត្ត Quang Tri ដែលរងការខូចខាតដោយសារទឹកជំនន់

(VOVWORLD) - នៅឃុំ Thanh និងឃុំ Thuan ស្រុកព្រៃភ្នំ Huong Hoa មជ្ឈឹមសមាគមន៍កាកបាទក្រហមវៀតណាមបាន ប្រគល់ធុងផ្ទុកឧបករណ៍គ្រួសារចំនួន១៥០ធុង ធុងចម្រោះទឹកចំនួន១០០ធុង និងពោង សិស្សចំនួន៥០គូ ជូនដល់ក្រុមគ្រួសារដែលរងការខូចខាត។
មជ្ឈឹមសមាគមន៍កាកបាទក្រហមវៀតណាមផ្ដល់ជំនួយជូនដល់ប្រជាជនខេត្ត Quang Tri ដែលរងការខូចខាតដោយសារទឹកជំនន់ - ảnh 1 តំណាងមជ្ឈឹមសមាគមន៍កាកបាទក្រហមវៀតណាមនិងខេត្ត Quang Tri ប្រគល់ពោងជូនដល់សិស្សានុសិស្ស (រូបថត៖ TTXVN)

  នាថ្ងៃទី៨ ខែកញ្ញា មជ្ឈឹមសមាគមន៍កាកបាទក្រហមវៀតណាមបានសហ ការជាមួយសមា គមន៍កាកបាទក្រហមខេត្ត Quang Tri ប្រគល់អំណោយឧបត្ថម្ភ ជូនដល់ក្រុមគ្រួសារនានាដែលរងការខូច ខាតដោយសារភ្ញៀងនិងទឹកជំនន់ ដែល កើតមានឡើងចាប់ពីថ្ងៃទី២ដល់ថ្ងៃទី៥ ខែកញ្ញា កន្លងទៅ។ នៅឃុំ Thanh និងឃុំ Thuan ស្រុកព្រៃភ្នំ Huong Hoa មជ្ឈឹមសមាគមន៍កាកបាទក្រហម វៀតណាមបាន ប្រគល់ធុងផ្ទុកឧបករណ៍គ្រួសារចំនួន១៥០ធុង ធុងចម្រោះទឹកចំនួន ១០០ ធុងនិង ពោង សិស្សចំនួន៥០គូ ជូនដល់ក្រុមគ្រួសារដែលរងការខូចខាត។

        ក្រៅពីនោះ មជ្ឈឹមសមាគមន៍កាកបាទក្រហមវៀតណាមក៏បានប្រគល់ ឧបករណ៍គ្រួសារចំនួន៥០០ធុង ព្រមទាំងផ្ដល់ជំនួយជូនដល់គ្រួសារដែលរងការ ខូចខាតនៅតាមតំបន់នានានៃខេត្ត Quang Tri ក្នុងតម្លៃចំនួន៣០០លានដុង ទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ