មជ្ឈឹមសម្ព័ន្ធយុវជនបំផុសខែយុវជននិងបុណ្យតេតដាំដើមឈើឆ្នាំ២០២១

(VOVWORLD) - ក្នុងឱកាសនេះដែរ មជ្ឈឹមសម្ព័ន្ធយុវជនកុម្មុយនិស្ត ហូជីមិញនិងអង្គភាពផ្សេង មួយចំនួនបានអនុវត្តសកម្មភាពជាក់ស្ដែងជាច្រើននៅខេត្ត Cao Bang ដូចជា៖ ប្រគល់ អំណោយចំនួន២០កញ្ចប់ជូន គ្រួសារគោលនយោបាយ; ផ្ដល់អាហារូបករណ៍ចំនួន ៣០កញ្ចប់ជូនសិស្សា នុសិស្ស និស្សិត ប្រគល់កង់ចំនួន៣០គ្រឿងជូនសិស្សានុសិស្ស ដែលមានស្ថានភាពរស់នៅលំបាក បើកការដ្ឋានសាងសង់ផ្ទះវប្បធម៌ សហគមន៍ជន ជាតិ Lo Lo និងបើកសម្ពោធបណ្ណាល័យសាលារៀននៅឃុំ Duc Long ជាដើម៕

មជ្ឈឹមសម្ព័ន្ធយុវជនបំផុសខែយុវជននិងបុណ្យតេតដាំដើមឈើឆ្នាំ២០២១ - ảnh 1បណ្ដាប្រតិភូនិងយុវជនចូលរួមដាំដើមឈើ នាដើមនិទាឃរដូវឆ្នាំឆ្លូវត្រីស័ក២០២១។
(រូបថត៖ TTXVN)
នាថ្ងៃទី២១ កុម្ភៈនៅតំបន់កេរ្តិ៍ដំណែល Pac Bo ឃុំ Truong Ha ស្រុក Ha Quang និងតំបន់ផ្សេងមួយចំនួននៅខេត្ត Cao Bang មជ្ឈឹមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ បានរៀបចំសកម្មភាពជាក់ស្ដែងជាច្រើន ដើម្បីចាប់ផ្ដើមខែយុវជននិងបុណ្យតេតដាំ ដើមឈើឆ្នាំឆ្លូវត្រីស័ក២០២១។ លោក Bui Quang Huy លេខាអចិន្រ្តៃយ៍នៃមជ្ឈឹម សម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ បានឲ្យដឹងថា៖
“ក្នុងខែយុវជន យើងខ្ញុំនឹងផ្ដោតសំខាន់ទៅលើការជួយឧបត្ថម្ភយុវជនក្នុងការ ចាប់ផ្ដើមអាជីវកម្ម។ នេះជាឱកាសដើម្បីពង្រីកស្មារតីស្ម័គ្រចិត្ត និងកម្លាំងរបស់យុវវ័យ ក្នុងទូទាំងប្រទេស ព្រមទាំងជាឱកាសដើម្បីអំពាវនាវការយកចិត្តទុកដាក់របស់បក្ស អាជ្ញាធរនិងសង្គមចំពោះការងារយុវជននិយាយរួមផងដែរ។ អាស្រ័យហេតុនោះ យុវជនអាចចូលរួមបំពេញការងារមួយចំនួនក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ”។
ក្នុងឱកាសនេះដែរ មជ្ឈឹមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញនិងអង្គភាពផ្សេង មួយចំនួនបានអនុវត្តសកម្មភាពជាក់ស្ដែងជាច្រើននៅខេត្ត Cao Bang ដូចជា៖ ប្រគល់ អំណោយចំនួន២០កញ្ចប់ជូន គ្រួសារ គោលនយោបាយ; ផ្ដល់អាហារូបករណ៍ចំនួន ៣០កញ្ចប់ជូនសិស្សានុសិស្ស និស្សិត ប្រគល់កង់ចំនួន ៣០គ្រឿងជូនសិស្សានុសិស្ស ដែលមានស្ថានភាពរស់នៅលំបាក បើកការដ្ឋានសាងសង់ផ្ទះវប្បធម៌ សហគមន៍ជន ជាតិ Lo Lo និងបើកសម្ពោធបណ្ណាល័យសាលារៀននៅឃុំ Duc Long ជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ