មេដឹកនាំជប៉ុននិងរុស្ស៊ីធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាលើកដំបូង ដើម្បីពិភាក្សាលើបញ្ហានៅសេសសល់

(VOVWORLD) - នាថ្ងៃទី ២៩ ខែកញ្ញា នាយករដ្ឋមន្ត្រីជប៉ុនលោក Suga Yoshihide បានធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ដើម្បីធ្វើការពិភាក្សាអំពីបញ្ហានៅសេសសល់មួយចំនួនរវាងប្រទេសទាំងពីរ។ 
មេដឹកនាំជប៉ុននិងរុស្ស៊ីធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាលើកដំបូង ដើម្បីពិភាក្សាលើបញ្ហានៅសេសសល់ - ảnh 1 នាយករដ្ឋមន្រ្តីជប៉ុនលោក Yoshihide Suga (ខាងឆ្វេង) និងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ។ (ប្រភព៖ ក្យូដូ)

នេះគឺជាការសន្ទនាលើកដំបូងរវាងមេដឹកនាំទាំងពីរចាប់តាំងពីលោក Suga Yoshihide បានចូលកាន់តំណែងនៅពាក់កណ្តាលខែនេះ។ នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទនេះ នាយករដ្ឋមន្រ្តីលោក Suga Yoshihide មានបំណងចង់ "បញ្ចប់ជាស្ថាពរ" ជម្លោះទឹកដីដែលរារាំងប្រទេសទាំងពីរមិនឱ្យចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិភាពក្រោយសង្គ្រាម។ លោកក៏សង្ឃឹមថានឹងជំរុញថែមទៀតនូវទំនាក់ទំនងទ្វេភាគីដោយសង្កត់ធ្ងន់ថាជំលោះអធិបតេយ្យភាពលើកោះដែលគ្រប់គ្រងដោយរុស្ស៊ីនៅលើកោះ Hokkaido របស់ជប៉ុនចាំបាច់ត្រូវដោះស្រាយនៅក្នុងជំនាន់នេះ។ ជាការឆ្លើយតប លោកប្រធានាធិបតី Vladimir Putin បានអះអាងថា លោកត្រៀមខ្លួនជាស្រេចបន្តកិច្ចសន្ទនា ក៏ដូចជា“ កិច្ចសហប្រតិបត្តិការក្នុងស្មារតីស្ថាបនា” ដើម្បីដោះស្រាយបញ្ហាទ្វេភាគីនិងអន្តរជាតិ។ មេដឹកនាំទាំងពីរបានឯកភាពជំរុញទំនាក់ទំនងទ្វេភាគីលើគ្រប់វិស័យដូចជានយោបាយ សេដ្ឋកិច្ច និងវប្បធម៌ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ