មតិយោបល់របស់ប្រជាជនចំពោះការដែលលោកអគ្គលេខាបក្សត្រូវបានរដ្ឋសភាវៀតណាមបោះឆ្នោតជ្រើសតាំងជាប្រធានរដ្ឋ

(VOVWORLD) - ការដែលអគ្គលេខានៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong ត្រូវបានរដ្ឋសភាបោះ ឆ្នោតជ្រើសតាំងចូលកាន់ តំណែងជាប្រធានរដ្ឋ នៅក្នុងសម័យប្រជុំរដ្ឋសភានារសៀលថ្ងៃទី២៣ ខែតុលា នោះ បានឆ្លើយតបទៅនឹងភារកិច្ចបដិវត្តន៍និងការទទួលខុសត្រូវរបស់បក្សក្នុងការ ដឹកនាំប្រទេសជាតិ និងប្រជាជនដើម្បីបោះជំហានយ៉ាងរឹងមាំនៅក្នុងដំណាក់ កាលអភិវឌ្ឍន៍ថ្មី។
មតិយោបល់របស់ប្រជាជនចំពោះការដែលលោកអគ្គលេខាបក្សត្រូវបានរដ្ឋសភាវៀតណាមបោះឆ្នោតជ្រើសតាំងជាប្រធានរដ្ឋ - ảnh 1សមាជិកសភាវៀតណាមបោះឆ្នោតជ្រើសតាំងប្រធានរដ្ឋនារសៀលថ្ងៃទី២៣ ខែតុលា (រូបថត៖ Quochoi.vn) 

លោក Y Khien Nie នៅសង្កាត់ Ea Tam ទីក្រុង Buon Ma Thuot ខេត្ត Dak Lak បានអោយឲ្យដឹងថា៖

        “យើងខ្ញុំតាមដានស្ដាប់វិទ្យុសម្លេងវៀតណាម ហើយបានជ្រាបថា អគ្គលេខា បក្សលោក Nguyen Phu Trong ត្រូវបានបោះឆ្នោតជ្រើសតាំងចូលកាន់តំណែង ជាប្រធានរដ្ឋ។ យើងខ្ញុំមានក្ដីសោមនស្សរីករាយណាស់ ដោយសារប្រការនេះ បានបង្ហាញនូវជំនឿទុកចិត្តរបស់រដ្ឋសភាក្នុងការជ្រើសតាំងមនុស្សដែលអស់ពីចិត្តពីថ្លើម ចំពោះបក្ស រដ្ឋ និងប្រជាជន ដើម្បីអនុវត្តន៍បុព្វហេតុឧស្សាហូបនីយកម្មនិង ទំនើបកម្មប្រទេសជាតិ ដើម្បីគោលដៅកសាងប្រទេសជាតិឲ្យបានខ្លាំងមាំមួន សមភាព ប្រជាធិបតេយ្យនិងអរិយ្យធម៌”។

        ចំណែកឯលោក Phan Van Le ពលរដ្ឋមួយរូបនៅទីក្រុង My Tho ខេត្ត Tien Giang ភាគខាងត្បូងវៀតណាម បានចែករំលែកថា៖

        “ការដែលរដ្ឋសភាបោះឆ្នោតជ្រើសតាំងអគ្គលេខាបក្សលោក Nguyen Phu Trong ចូលកាន់តំណែងជាប្រធានរដ្ឋនោះ គឺប្រជាជនគាំទ្រយ៉ាងខ្លាំងណាស់។ នាពេលកន្លងទៅ លោក Nguyen Phu Trong បានអនុវត្តន៍ការងារជាច្រើនដែល ទទួលបានការគាំទ្ររបស់ប្រជាជន ពិសេសគឺការលុបបំបាត់អំពើពុករលួយ”។

        លោក Duong Van Be នៅខ័ណ្ឌ Cai Rang ទីក្រុង Can Tho ភាគខាងត្បូង វៀតណាម បានចាត់ទុកថា មិនត្រឹមតែខ្លួនលោកផ្ទាល់ប៉ុណ្ណោះទេ ប៉ុន្តែប្រជាជន គ្រប់រូបសុទ្ធតែឯកភាពនិងគាំទ្រចំពោះការដែលលោកអគ្គលេខាបក្សត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានរដ្ឋ ព្រោះថា នាពេលកន្លងទៅ លោកអគ្គលេខា បក្សមានការសម្រេចចិត្តសំខាន់ៗជាច្រើន ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេស ជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ