មតិយោបល់របស់មជ្ឈដ្ឋានមន្ត្រីជប៉ុន និងចិន ក្រោយពី ថ្ងៃធ្វើការដំបូងនៃកិច្ចប្រជុំកំពូលសហរដ្ឋអាមេរិក - ស.ប.ប​ កូរ៉េ

(VOVWORLD) -ទីប្រឹក្សារដ្ឋរដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានសង្កត់ធ្ងន់ថា ប៉េកាំងទន្ទឹងរង់ចាំនូវកាបោះជំហានសំខាន់ៗ អំពីការលុបបំបាត់នុយក្លេអ៊ែរនិងបង្កើតយន្តការសន្តិភាពនៅលើឧបទ្វីបកូរ៉េ។
មតិយោបល់របស់មជ្ឈដ្ឋានមន្ត្រីជប៉ុន និងចិន ក្រោយពី  ថ្ងៃធ្វើការដំបូងនៃកិច្ចប្រជុំកំពូលសហរដ្ឋអាមេរិក - ស.ប.ប​ កូរ៉េ - ảnh 1 ថ្នាក់ដឹកនាំ សហរដ្ឋអាមេរិក និងស.ប.ប កូរ៉េ (រូបថត៖ TTXVN)

បញ្ចប់ថ្ងៃធ្វើការដំបូងក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលសហរដ្ឋអាមេរិក - ស.ប.ប កូរ៉េ ដែលកំពុងប្រព្រឹត្តិទៅនៅទីក្រុងហាណូយនោះ នាថ្ងៃទី ២៧ ខែកុម្ភៈ នាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe មានក្ដីសង្ឃឹមអំពីការវិវឌ្ឍជាក់ស្ដែង ឆ្ពោះទៅរកការលុបបំបាត់នុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ ព្រមទាំងបានឲ្យដឹងថា លោកក៏បានបង្ហាញនូវគោលបំណងរបស់ជប៉ុនទៅកាន់ប្រធានាធិបតីអាមេរិក លោក Donald Trump អំពីបញ្ហាប្រជាពលរដ្ឋជប៉ុនត្រូវចាប់ពង្រត់គឺគប្បី បានលើកឡើងនៅក្នុងកិច្ចប្រជុំលើកនេះដែរ។

ក្នុងពេលនេះ នាថ្ងៃទី ២៧ ខែកុម្ភៈ ទីប្រឹក្សារដ្ឋរដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានសង្កត់ធ្ងន់ថា ប៉េកាំងទន្ទឹងរង់ចាំនូវកាបោះជំហានសំខាន់ៗ អំពីការលុបបំបាត់នុយក្លេអ៊ែរនិងបង្កើតយន្តការសន្តិភាពនៅលើឧបទ្វីបកូរ៉េ នៅក្នុងជំនូបនេះរវាងថ្នាក់ដឹកនាំអាមេរិក និង ស.ប.បកូរ៉េ។ លោកបានសង្កត់ធ្ងន់ថា ចិននឹងបន្តដើតួនាទីការពារសន្តិភាព ស្ថិរភាព ជំរុញការចរចាសន្តិភាព និងសន្ទនា នៅលើឧបទ្វីពកូរ៉េ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ