មានករណីផ្ទុះអាវុធជាបន្តបន្ទាប់នៅចំថ្ងៃបុណ្យឯករាជ្យជាតិអាមេរិកដែលបណ្តាលឱ្យមានមនុស្សស្លាប់និងរបួសជាច្រើននាក់

(VOVWORLD) - នាថ្ងៃទី ៥ ខែកក្កដា មជ្ឈដ្ឋានមន្ត្រីនិងប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានឲ្យដឹងថាមនុស្សជាង ៥០ នាក់ បានរងរបួសដោយគ្រាប់កាំភ្លើង ហើយយ៉ាងហោចណាស់ ៦ នាក់បានស្លាប់នៅក្នុងការផ្ទុះអាវុធ ដែលបានកើតមានឡើងកាលពីថ្ងៃទី ៤ ខែកក្កដា នៅទីក្រុងញូវយ៉ក នៅពេលដែលប្រជាជនកំពុងប្រារព្ធធ្វើឡើងទិវាឯករាជ្យជាតិ។
មានករណីផ្ទុះអាវុធជាបន្តបន្ទាប់នៅចំថ្ងៃបុណ្យឯករាជ្យជាតិអាមេរិកដែលបណ្តាលឱ្យមានមនុស្សស្លាប់និងរបួសជាច្រើននាក់ - ảnh 1 ញូវយ៉កបានឆ្លងកាត់ការអបអរសាទរទិវាឯករាជ្យជាតិដោយបង្ហូរឈាម (រូបថត៖ CNN)

អ្នកនាំពាក្យស្នងការប៉ូលីសញូវយ៉ក (NYPD) បានឲ្យដឹងថាចាប់ពីថ្ងៃទី ៣ដល់ថ្ងៃទី៥ ខែកក្កដា មានឧប្បត្តិហេតុចំនួន ៣៤ ទាក់ទងនឹងកាំភ្លើងបានកើតឡើង ហើយបណ្តាលឲ្យមនុស្សចំនួន ៥១ នាក់ត្រូវគ្រាប់កាំភ្លើង។

ប៉ុន្តែ NYPD មិនបានបញ្ជាក់ពីចំនួនអ្នកស្លាប់នោះទេ។ ទន្ទឹមនឹងនេះដែរ NBC New York បានផ្សាយព័ត៌មានថាយ៉ាងហោចណាស់មានមនុស្សចំនួន ៦ នាក់បានស្លាប់ដោយសារត្រូវគ្រាប់កាំភ្លើងចាប់តាំងពីអាធ្រាតថ្ងៃទី ៤ ខែកក្កដា។ នាថ្ងៃទី ៥ ខែកក្កដា ប្រធានា ធិបតីអាមេរិកលោក  Donald Trump ក៏បានសំដែងការព្រួយបារម្ភអំពីការកើនឡើងនូវករណីផ្ទុះអាវុធដ៏គួរឱ្យកត់សម្គាល់ នៅទីក្រុងញូវយ៉ក។ នៅលើបណ្តាញសង្គម Twitter លោកបានឲ្យដឹងថាប្រជាជនកំពុងស្នើសុំអភិបាលទីក្រុងញូវយ៉ក លោក Andrew Cuomo និងលោកអភិបាលទីក្រុង Blasio ត្រូវតែចាត់វិធានការយ៉ាងម៉ឺងម៉ាត់ថែមទៀតដើម្បីកុំឲ្យហេតុការណ៍ស្រដៀងនេះកើតមានឡើងទៀតនោះឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ