មន្ត្រីការបរទេសកូរ៉េខាងត្បូង-ចិន-ជប៉ុនជួបប្រជុំត្រៀមរៀបចំឲ្យសន្និសីទរដ្ឋមន្ត្រីការបរទេស

(VOVworld) - ទីភ្នាក់ងារសារព័ត៌មាន Yonhap ដកស្រង់ប្រភពព័ត៌មានពីក្រសួង
ការបរទេសកូរ៉េខាងត្បូងឲ្យដឹងថា អនុរដ្ឋមន្រ្តីការបរទេស កូរ៉េខាងត្បូង ជប៉ុននិងចិន
 បានជួបប្រជុំនៅទីក្រុងតូក្យូ នាថ្ងៃទី២១ សីហាដើម្បីត្រៀមរៀបចំឲ្យសន្និ សិទថ្នាក់
រដ្ឋមន្ត្រីការបរទេសលើកដំបូងក្នុងអំឡុង៥ឆ្នាំកន្លងមក សំដៅដោះ ស្រាយបញ្ហានៅ
សេសសល់រវាងប្រទេសទាំងបីនេះ។នេះជាកិច្ចប្រជុំថ្នាក់អនុរដ្ឋ មន្រ្តីលើកទី១១
គិតតាំងពីយន្តការត្រូវបានចាប់ផ្ដើមកាលពីខែមិនាឆ្នាំ២០០៧មក សំដៅបង្កើត
កាណាល់សំខាន់មួយដើម្បីផ្លាស់ប្ដូរមតិរវាងប្រទេសទាំងបី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ