មន្ត្រីជាន់ខ្ពស់អាមេរិកជួបជាមួយមន្ត្រីកូរ៉េខាងត្បូង ដើម្បី​ជំរុញការជួយ​សង្រ្គោះ​កិច្ចព្រមព្រៀង GSOMIA

(VOVWORLD) -ឧបការីរដ្ឋមន្រ្តី ការបរទេសសហរដ្ឋអាមេរិកបានធ្វើទស្សនកិច្ចនៅទីក្រុងសេអ៊ូលនាថ្ងៃទី ៥ ខែវិច្ឆិកា ក្នុងបរិបទដែល កិច្ចព្រមព្រៀង GSOMIA ដែលត្រូវបានចាត់ទុកជាឧបករណ៍ ដែលមានលក្ខណៈជានិមិត្តរូប។
មន្ត្រីជាន់ខ្ពស់អាមេរិកជួបជាមួយមន្ត្រីកូរ៉េខាងត្បូង ដើម្បី​ជំរុញការជួយ​សង្រ្គោះ​កិច្ចព្រមព្រៀង GSOMIA - ảnh 1ឧបការីរដ្ឋមន្រ្តីការបរទេសអាមរិកទទួលបន្ទុក តំបន់អាស៊ីបូព៌ាលោក David Stilwell  (ឆ្វែង)  (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម) 

នាថ្ងៃទី ៦ ខែវិច្ឆិកា ឧបការីរដ្ឋមន្រ្តីការបរទេសអាមរិកទទួលបន្ទុក តំបន់អាស៊ីបូព៌ាលោក David Stilwell មានជំនួបជាមួយ រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូងលោកស្រី Kang Kyung-wha និងអនុរដ្ឋមន្រ្តីទីមួយនៃក្រសួងការបរទេសកូរ៉េខាងត្បូង លោក Cho Sei-young នៅទីក្រុងសេអ៊ូល ក្នុងបរិបទដែល ទីក្រុងវ៉ាស៊ីនតោនបានស្វែងរកវិធីជួយសង្គ្រោះកិច្ចព្រមព្រៀង ព័ត៌មានយោធានិងសន្តិសុខរួម (GSOMIA) រវាងកូរ៉េត្បូង និងជប៉ុន ដែលជិតផុតកំណត់ទៅហើយ។

នៅក្នុងជំនួបទាំងនេះ រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូងបានលើកឡើងអំពីឯកសារចំនួន ពីរគឺ គោលនយោបាយឆ្ពោះទៅទិសខាងត្បូងថ្មីរបស់កូរ៉េខាងត្បូង និង យុទ្ធសាស្ត្រមហាសមុទ្រឥណ្ឌា - ប៉ាស៊ីហ្វិករបស់សហរដ្ឋអាមេរិក ដោយលើកច្បាស់ថាឯកសារទាំងពីរបានកំណត់យ៉ាងច្បាស់នូវវិស័យសហប្រតិបត្តិការយ៉ាងជាក់លាក់ រវាង សម្ព័ន្ធមិត្តទាំងពីរនេះគឺជា "សៀវភៅណែនាំ ដែលមានអត្ថប្រយោជន៍" ។

សូមបញ្ជាក់ដែរថា ឧបការីរដ្ឋមន្រ្តី ការបរទេសសហរដ្ឋអាមេរិកបានធ្វើទស្សនកិច្ចនៅទីក្រុងសេអ៊ូលនាថ្ងៃទី ៥ ខែវិច្ឆិកា ក្នុងបរិបទដែល កិច្ចព្រមព្រៀង GSOMIA ដែលត្រូវបានចាត់ទុកជាឧបករណ៍ ដែលមានលក្ខណៈជានិមិត្តរូប ដើម្បីជំរុញកិច្ចសហប្រតិបត្តិការត្រីភាគីរវាងសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តទាំងពីរនៅអាស៊ី និងផុតកំណត់នាថ្ងៃទី ២៣ ខែវិច្ឆិកាខាងមុខ ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ