មានមនុស្សជិត ៣ លាននាក់បានស្លាប់ដោយសារជំងឺកូវីដ-១៩ នៅលើពិភពលោក

(VOVWORLD) - ប្រទេសដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុតនៅតែជាសហរដ្ឋអាមេរិកដែលមានអ្នកស្លាប់ជិត ៥៧៩.០០០ នាក់ ក្នុងចំណោមករណីឆ្លងជំងឺកូវីដ-១៩ សរុបជាង ៣២,២ លានករណី។ បន្ទាប់មកគឺឥណ្ឌានិងប្រេស៊ីល។
មានមនុស្សជិត ៣ លាននាក់បានស្លាប់ដោយសារជំងឺកូវីដ-១៩ នៅលើពិភពលោក - ảnh 1បុគ្គលិកថែទាំសុខភាពចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់ប្រជាជននៅទីក្រុងបាងកក ប្រទេសថៃនៅថ្ងៃទី ៧ ខែមេសាឆ្នាំ ២០២១ (រូបថត៖ THX / TTXVN)

យោងតាមទិន្នន័យរបស់គេហទំព័រស្ថិតិ worldometers.info បានឲ្យដឹងថាគិតត្រឹមម៉ោង ១៖០០ ថ្ងៃទី ១៦ ខែមេសា (តាមម៉ោង UTC) ពិភពលោកបានកត់ត្រាករណី ឆ្លងជំងឺ កូវីដ-១៩ ជិត ១៣៩,៧ លានករណី ដែលក្នុងនោះមានអ្នកស្លាប់ជិត ៣ លាននាក់។

ប្រទេសដែលរងផលប៉ះពាល់យ៉ាងធ្ងន់ ធ្ងរបំផុត នៅតែសហរដ្ឋអាមេរិកដែលមានអ្នកស្លាប់ជិត ៥៧៩.០០០ នាក់ ក្នុងចំណោមករណីឆ្លងជំងឺ កូវីដ-១៩ សរុបជាង ៣២,២ លានករណី។ បន្ទាប់មកគឺឥណ្ឌានិងប្រេស៊ីល។

អឺរ៉ុបកំពុងតែជាចំណុចកណ្តាលនៃការរីករាលដាលជំងឺកូវីដ-១៩ នៅលើពិភពលោកដែលមានមនុស្សឆ្លងជំងឺនេះជាង ៤៧,១ លាននាក់ ក្នុងនោះមានមនុស្សជាង ១ លាននាក់បានស្លាប់។ បន្ទាប់គឺអាមេរិកឡាទីននិងការ៉ាប៊ីន។ រីឯអាស៊ីបានកត់ត្រាថាមានមនុស្សស្លាប់ជាង ២៩០.៤០០ នាក់ ក្នុងចំណោមអ្នកឆ្លងជំងឺកូវីដ-១៩ ជាង ២០,៣ លាននាក់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ