មន្រ្តីពាណិជ្ជកម្មរបស់អាមេរិកនិងចិនបន្តពិភាក្សាគ្នា

(VOVWORLD) -  នាព្រឹកថ្ងៃទី២ មិថុនា ឧបនាយករដ្ឋមន្រ្តី ចិនលោក Liu He ដែលជាប្រធានក្រុមចរចាចិនបានចូលរួមការសន្ទនាសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងចិន-អាមេរិក តាមអ៊ិនធឺរណែតជាមួយរដ្ឋមន្ត្រីរតនាគារអាមេរិកថ្មី Janet Yellen អំពីបញ្ហាពាណិជ្ជកម្មរវាងភាគីទាំងពីរ។

ក្នុងសេចក្តីជូនដំណឹងនាថ្ងៃដដែល ក្រសួងហិរញ្ញវត្ថុអាមេរិកបានឲ្យដឹងថា ក្នុងកិច្ចពិភាក្សានេះ លោកស្រីរដ្ឋមន្ត្រី Yellen បានពិភាក្សាអំពីផែនការរបស់រដ្ឋភិបាលលោកប្រធានាធិបតី Joe Biden ដើម្បីគាំទ្រដល់ការស្តារសេដ្ឋកិច្ចឲ្យបានរឹងមាំឡើងវិញ ក៏ដូចជាសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការជាមួយគ្នា ក្នុងវិស័យនានា ដែលស្ថិតនៅក្នុងផលប្រយោជន៍របស់សហរដ្ឋអាមេរិក ក៏ដូចជាការដោះស្រាយបញ្ហាសំខាន់ៗដោយស្មោះត្រង់។ អាជ្ញាធរអាមេរិក និងចិន បានឯកភាពលើសារៈសំខាន់នៃទំនាក់ទំនងទ្វេភាគីក្នុងវិស័យសេដ្ឋកិច្ច ; ព្រមទាំងពិភាក្សាយ៉ាងទូលំទូលាយអំពីស្ថានភាពម៉ាក្រូសេដ្ឋកិច្ច និងកិច្ចសហប្រតិបត្តិការទ្វេភាគីនិងពហុភាគី; ហើយបានបង្ហាញពីឆន្ទៈក្នុងការរក្សាបណ្តាញទំនាក់ទំនង៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ