មនុស្សជាង ៩០០ នាក់បានស្លាប់ដោយសារទឹកជំនន់និងការរអិលបាក់ដីនៅក្នុងប្រទេសឥណ្ឌូនេស៊ី
(VOVWORLD) - នៅថ្ងៃទី ៦ ខែធ្នូ ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជាតិ របស់ប្រទេស ឥណ្ឌូនេស៊ីបានចេញផ្សាយរបាយការណ៍ថ្មីបំផុត ដោយឲ្យដឹងថា ទឹកជំនន់ និងការរអិលបាក់ដីដ៏សាហាវបណ្តាលឲ្យមនុស្សជាង ៩០០ នាក់ត្រូវស្លាប់នៅលើកោះស៊ូម៉ាត្រារបស់ប្រទេសនេះ។
តំបន់ដែលត្រូវបានបំផ្លិចបំផ្លាញដោយទឹកជំនន់ភ្លាមៗនៅ Batang Toru ភាគខាងត្បូង Tapanuli ខេត្ត Sumatra ប្រទេសឥណ្ឌូនេស៊ី ថ្ងៃទី ៦ ខែធ្នូ ឆ្នាំ ២០២៥ (រូបថត៖ REUTERS/Willy Kurniawan) |
ចំនួនអ្នកស្លាប់បានកើនឡើងដល់ ៩០៨ នាក់ ក្នុងនោះមនុស្ស ៤១០ នាក់នៅតែបាត់ខ្លួន នេះបើយោងតាមរបាយការណ៍។
ចាប់តាំងពីថ្ងៃទី ៤ ខែធ្នូមក រដ្ឋាភិបាលឥណ្ឌូនេស៊ីបានបង្កើនវិធានការឆ្លើយតបបន្ទាន់ចំពោះទឹកជំនន់ភ្លាមៗ និងការបាក់ដីធ្ងន់ធ្ងរនៅលើកោះ ស៊ូម៉ាត្រា រួមទាំងការបែងចែកថវិកាបន្ថែម ការចល័តកងទ័ពអាកាសដើម្បីទម្លាក់សម្ភារៈសង្គ្រោះ និងការបង្កើតក្រុមការងារពិសេសមួយដើម្បីស៊ើបអង្កេតសញ្ញានៃការរំលោភច្បាប់កាប់ឈើ និងការពារព្រៃឈើ៕